កម្ពុជាត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព»

0
185

ភ្នំពេញ៖កាលពីថ្ងៃទី០២ កញ្ញាឆ្នាំ២០២១,លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹក​នាំកិច្ចប្រជុំមួយតាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ និងពិភាក្សា លើសេច ក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព» ។

លោកមានប្រសាសន៍ថា«សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត»នេះ មានគោលបំណងដាក់ចេញនូវគោលការណ៍រួម ដើម្បីជំរុញឱ្យការបើកទទួលទេសចរអន្តរជាតិឡើងវិញនេះ អាចរក្សាបាននូវតុល្យភាពរវាងដង្ហើមសង្គម-សេដ្ឋកិច្ច និងដង្ហើមសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ, ភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់ប្រភេទ ស្របតាមស្មារតីនៃ «ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព» ក៏ដូចជាការចាប់យកឱកាសនេះសម្រាប់ការធ្វើការកែទម្រង់ស៊ីជម្រៅចំពោះវិស័យ ទេសចរណ៍កម្ពុជា ដើម្បីឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព, សុវត្ថិភាព និងនិរន្តរភាព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here