ការប្រកួតOnline 2021 Korean Ambassador`s Cup Taekwondo Competitionបានបញ្ចប់

0
240

ភ្នំពេញ៖លោក ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធ កីឡាតេក្វាន់ដូWT(World Taekwondo) និង ដូ WT និង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាឯកឧត្តមPark Heung Kyeongនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២១នៅស្ថានទូតសាធរណរដ្ឋ
កូរេបាន ធ្វើពិធីប្រគល់ជ័យលាភី និងបិទការប្រកួតOnline 2021 Korean Ambassador`s Cup Taekwondo Competition ។


លោកជ្រិនសុធាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះស្ថានទូតសាធារណរដ្ឋកូរ៉េដែលបានឧបត្ថម្ភគាំទ្រដល់ការប្រកួតពានរង្វាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។
ឯកឧត្តម Park Heung Kyeongបានមានប្រសាសន៍ថា ថ្លែងអំណរគុណដល់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូលោកបានវាយតម្លៃខ្ពស់ខេមរសហព័ន្ធតេក្វាន់ដូនៅរដូវកាលCOVID-19 នៅតែបង្កឲ្យមានសកម្មភាពលេចធ្លោដោយមានក្រុមអត្តពលិកចូលរួម អ្នកទស្សនា និងបណ្តាញផ្សព្វផ្សាយច្រើន តំាងនាមឲ្យ ស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូងនិងប្រទេសកូរ៉េខាងត្បូងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនកម្ពុជាគាំទ្រប្រភេទ
កីឡាអូឡាំពិក។


ចំពោះលទ្ធចំណាត់ថ្នាក់វិញនោះវិញ្ញាសាមេគុនឯកត្តជន បុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខៀវ ) កីឡាករ ប៊ន បញ្ញា ទទួលបានមេដាយមាស មកពីក្លិប DAIL (ខេត្តសៀមរាប) និងកីឡាការិនិ រិទ្ធ ថាវី ទទួលបានមេដាយមាស WONGKWANG (ខេត្តបាត់ដំបង )។ វិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុ១៥ឆ្នាំឡើង (ខ្សែក្រវាត់ខៀវ ) កីឡាករ សំ ថារ៉ា ទទួលបានមេដាយមាស មកពី NIPES (ខេត្តកណ្តាល) និងកីឡាការិនិ តាំង មួយហៀង ទទួលបានមេដាយមាស THE BEST (ភ្នំពេញ )។


ចំណែកវិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ដាន់ ) កីឡាករសែម សុខឃៀង ទទួលបានមេដាយមាស មកពីក្លិបសាមគ្គី (ភ្នំពញ) និងកីឡាការិនីហ៊ីង មុន្នីបញ្ញា ទទួលបានមេដាយមាស មកពីក្លិប NEW WORLD (ភ្នំពេញ ) និងវិញ្ញាសាមេគុន ឯកត្តជនបុរស-នារី មិនគិតអាយុ (Open) (ចាប់ពីខ្សែក្រវាត់ខ្មៅ ២ដាន់ឡើង)កីឡាករទួន ណាវុធ TUN NAVUTH ទទួលបានមេដាយមាស មកពីក្លិប INR (ភ្នំពញ) និងកីឡាការិនីណាង វណ្ណៈ ទទួលបានមេដាយមាស មកពីក្លិបប៉ូលីស (ភ្នំពេញ ) ។


ប្រយុទ្ធបច្ចេកទេស២វិញ្ញាសា ។វិញ្ញសាបុរស-នារីមិនគិតអាយុ(Open) (ចាប់ពីខ្សែក្រវាត់ខ្មៅ ២ដាន់ឡើង) (Speed Kicking រយៈពេល១នាទី ទាត់គ្រប់បច្ចេកទេសប្រកួត និងគិតចំនួន) ចំពោះកីឡាករ-កីឡាការិនី អាចចូលរួមប្រកួតបាន តែមួយវិញ្ញាសាប៉ុណ្ណោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here