ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យTida បានចុះយកសំណាកលើកទី២ លើបងប្អូនអាជីវករចំនួន៤៤១នាក់ ក្នុងនោះប្រុសចំនួន ១៣៧នាក់ និងស្រី ៣០៤នាក់ ជាលទ្ធផល គឺអវិជ្ជមានទាំងអស់។
កាលល្ងាច ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១គ្រូពេទ្យ បានចុះមកសហការជាមួយអាជ្ញាធរខណ្ឌដូនពេញ និងគណៈកម្មការផ្សារ ចុះយកសំណាកលើអាជីវករ ដែលលក់ ម្ហូបអាហារហូបចុក ប៉ែកខាងលិច ក្រោយពីមានអ្នកជំងឺបំប្លែងថ្មី Delta ចំនួន ៥នាក់ ធ្លាប់បានចេញចូល។
គួរឱ្យដឹងដែរថា ផ្សារធំថ្មី មិនត្រូវបានបិទខ្ទប់នោះទេ គឺនៅរក្សាការលក់ដូរដដែល ដោយអ្នកដែលពាក់ព័ន្ធគឺត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងធ្វើចត្តាឡីស័ក២១ថ្ងៃ។ បន្ថែមពីនេះ គណៈកម្មការផ្សារ បានអនុវត្ត យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះវិធានការពាររបស់ ក្រសួងសុខាភិបាលពិសេស គឺការអនុវត្ត ៣ កុំ និង ៣ ការពារ៕