អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំ

0
303

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ នៅខាងកើតខ្លោងទ្វារដីឆ្នាំង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ គម្រោងជួសជុលដែលចាប់ដំណើរការពីខែមិនាឆ្នាំ២០២១ រហូតមកដល់ពេលនេះ សម្រេចបានជាង៧០ភាគរយហើយ។ ការងារនេះ មានការលំបាកយ៉ាងខ្លាំង ដោយដីមានការរលុះខ្លាំង ថ្មខឿនផ្នែកខាងក្រោម និងគ្រឹះមានការបាត់បង់និងពុកផុយច្រើនដែលតម្រូវឱ្យយើងធ្វើការពង្រឹង និងរៀបឡើងវិញទាំងអស់។ កិច្ចការនេះគ្រោងនឹងបញ្ចប់នាដំណាច់ខែធ្នូឆ្នាំ២០២១ខាងមុខ ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលកំពែងក្រុងអង្គរធំ ដែលទទួលរងការខូចខាតខ្លាំងបានចំនួន១០កន្លែង មានប្រវែងសរុបចំនួន១៦០ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here