(កណ្ដាល): ម្ដាយចឹត្តតិរិច្ឆានោម្នាក់មានគំនិតដ៍អាក្រក់ហ៊ានចាប់កូនស្រីបង្កើតឲ្យឪពុកចុងរំលោភបានជាច្រើនដង ព្រមទាំងបានវាយធ្វើបាបថែមទៀតផងដោយករណីនេះបានកើតឡើងកាលពីថ្ងៃទី ០៣ខែ កញ្ញា ឆ្នាំ ២០២១នៅចំណុចភូមិព្រែករការ ឃុំ ព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល។
លោកវរ:សេនីយ៍ទោ សុឹម គឹមស៊ុន អធិការរងទទួលបន្ទុកបានឲ្យដឹងថា: ជនរងគ្រោះមាន ឈ្មោះ ម. ស.ម ភេទស្រី អាយុ ១២ឆ្នាំ មានទីលំនៅភូមិ ព្រែកសំរោងទី២ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស។
រីឯជនជនសង្ស័យមានចំនួន០២នាក់៖
ទី១-ឈ្មោះ មួង ចាក ហៅ តាក់ ភេទប្រុស អាយុ៤៧ឆ្នាំមានទីលំនៅភូមិ ព្រែករការ ឃុំ ព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមុខរបរ កសិករ (ត្រូវជាឪពុកចុង)(ឃាត់ខ្លួន)។
ទី២-ឈ្មោះ ជាន ហ៊ុច ភេទ ស្រី ៥០ឆ្នាំ មានទីលំនៅភូមិ ព្រែករការ ឃុំ ព្រែករការ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ។(ត្រូវជាម្ដាយបង្កើតឃាត់ខ្លួន)។
លោក វរ:សេនីយ៍ទោសុឹម គឹមស៊ិនបានបន្ថែមថា: បើយោងតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងទៀតថា: នៅថ្ងៃទីពុំចាំ ខែមីនា ឆ្នាំ២០២០ ឈ្មោះ ជាន ហុច អាយុ ៥០ឆ្នាំ ត្រូវជាម្តាយបង្កេីតរបស់ជនរងគ្រោះ បានចុះចោលប្តីរបស់ខ្លួន ទៅមានប្តីថ្មីមួយទៀតឈ្មោះ មួង ចាត ហៅ តាក់(ជនសង្ស័យ) រស់នៅភូមិឃុំកេីតហេតុខាងលេី រហូតដល់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១វេលាម៉ោង ០៨:០០នាទីម្តាយបង្កើតរបស់ជនរងគ្រោះបានមកដល់ផ្ទះឪពុកបង្កើតរបស់ជនរងគ្រោះ ហេីយបាបានសុំដេកលេងជាមួយកូនស្រីមួយថ្ងៃ ។ពេលឪពុករបរបបានអនុញ្ញាតអោយម្តាយរូបនេះបានដេកនៅជាមួយជនរងគ្រោះមួយយប់ លុះស្អែកឡេីងវេលាម៉ោង ១៦:៣០នាទី ពេលឪពុករបស់ជនរងគ្រោះទៅចំការបាត់ ស្រាប់តែម្តាយបង្កើតរបស់បានយយកនាងទៅជាមួយ។ ពេលឪពុកជនរងគ្រោះត្រឡប់មកពីចំការវិញមិនឃេីញកូនស្រីរបស់ខ្លួន ក៏តាមរកដល់ម្តុំផ្លូវជាតិលេខ៣ស្រុកកណ្តាលស្ទឹងតែពុំឃេីញក៏ត្រឡប់មកផ្ទះវិញ ។ លុះដល់ថ្ងៃទី០១ ខែ កញ្ញាឆ្នាំ២០២១វេលាម៉ោង៨នឹង០០ ព្រឹក ម្តាយបង្កើតរបស់នាងបាននាំ នាងត្រឡបមកផ្ទះវិញ ហេីយបានសុំរួមរស់ជាមួយប្តីដេីមវិញ តែឪពុកជនរងគ្រោះមិនព្រមអោយនៅទេ។ ពេលនោះម្តាយជនរងគ្រោះមិនព្រមចេញ ក៏ដេកស្នាក់នៅផ្ទះជាមួយជនរងគ្រោះមួយយប់ទៀត ។លុះស្អែកពេលឪពុកជនរងគ្រោះទៅបេះបន្លែបាត់ ម្តាយបង្កើតជនរងគ្រោះបានលួចលុយចំនួន៥០០ដុល្លាររត់គេខ្លួនបាត់។ ពេពេលនោះនាងបាននិយាយប្រាប់ឪពុកបង្កើត របស់ខ្លួនថា ពេលនាងមករស់នៅជាមួយ ម្តម្តនិងឪពុកចុងម្តាយបានវាយធ្វេីបាបរាល់ថ្ងៃ។ចំណែកឪពុកចុងបានវាយធ្វើបាបរាល់ថ្ងៃ ដែរនិង បានចាប់រំលោភចំនួន០៤ ដង។ លើកទី១ពេលយប់នៅលេីផ្ទះរបស់ជនសង្ស័យតែមិនបានសំរេច លេីកទី២ ទី៣ នឹងទី៤ នៅលេីផ្ទះដដែលបានសំរេច ដោយម្តាយជាអ្នករួមគំនឹត ជួយចាប់ហែកជេីងជនរងគ្រោះទាំងសងខាង ដេីម្បីអោយជនសង្ស័យរំលោភ រាល់ពេលម្តងៗ។ ជនសង្ស័យទាំងពីរនាក់តែងតែវាយធ្វើបាប និងគំរាមជនរងគ្រោះមិនអោយប្រាប់អ្នកណា។ លឺដូចនោះឪពុកបង្កើតរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៏នគរបាលរដ្នបាលសង្កាត់តាខ្មៅ ហេីយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ តាខ្មៅបានណែនាំឲ្យមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៏នគរបាលរដ្នបាលឃុំ ព្រែករការ។ ក្រោយទទួលបានកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំ ព្រែករការបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដេីម្បីកសាងសំនុំរឿងតាមនីតិវិធី៕