ម្ចាស់ក្សត្រីជប៉ុននឹងរៀបការជាមួយរាស្រ្តនៅចុងឆ្នាំនេះ រួចផ្លាស់ទៅនៅអាមេរិច

0
57

ម្ចាស់ក្សត្រីMako ព្រះរាជបុត្រីរបស់ព្រះចៅអធិរាជណារុហុីតុ នៃប្រទេស ជប៉ុន បានសម្រេចរៀបការជាមួយសង្សាបណ្តូលចិត្តគឺកម្លោះKei Komuro និស្សិតច្បាប់កំពុងសិក្សានៅសហរដ្ឋអាមេរិច នៅចុងឆ្នាំនេះ។
អាពាហ៍ពិពាហ៍របស់ម្ចាស់ក្សត្រីMakoនឹងមិនមានប្រាព្ធពិធីធំដុំជាផ្លូវការទាំងនៅក្នុងព្រះរាជវង្សនិងទំនៀមទម្លាប់ជប៉ុនឡើយ ព្រោះដោយសារភ័យខ្លាចនឹងការរាតត្បាតនៃជំងឹកូវីដ។

ជាមួយគ្នានោះម្ចាស់ក្សត្រីMakoអាយុ២៩ព្រះវស្សាបានបដិសេធមិនទទួលយកប្រាក់ព្រះរាជទានពីព្រះរាជវាំងចំនួន1.2លាននដុល្លារសម្រាប់ជាដើមទុនក្រោយពីរៀបការឡើយ ក្រោយពីមានរឿងមិនល្អរបស់សង្សាប្រុសគាត់អំពីបំណុលក្នុងការរៀនសូត្រ។
ដូច្នេះក្រោយរៀបការម្ចាស់ក្សត្រីMakoនិងកម្លោះKei Komuroអាយុ២៩ឆ្នាំដូចគ្នា គ្រោងផ្លាស់ទៅរស់នៅអាមេរិច និងរកការងារធ្វើនៅកន្លែងដែលលោកKomuroកំពុងរៀនច្បាប់ ព្រោះម្យ៉ាងម្ចាស់ក្សត្រីMakoក្រោយពីរៀបការជាមួយរាស្រ្ត ក៏នឹងក្លាយជារាស្រ្តសាមញ្ញដែរតាមច្បាប់រាជវង្សជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here