WHO៖ មនុស្ស ៣ ប្រភេទនេះងាយសម្លាប់ខ្លួនជាងគេ

0
123

ការធ្វើអត្តឃាត (ការសម្លាប់ខ្លួន) គឺជាការបញ្ចប់ជីវិតខ្លួនឯងដើម្បី​គេច​វេះ​​ពីភាពឈឺចាប់ និងការប្រឈម​នានា។ ជារៀងរាល់ឆ្នាំមានមនុស្សជាង ៧ សែននាក់សម្លាប់ខ្លួនទូទាំងពិភពលោក ក្នុងនោះ​ការសម្លាប់ខ្លួន ៧៧% កើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និង មធ្យម។ យោង
តា​មធនាគាពិភពលោកបានឱ្យដឹងថា អត្រាសម្លាប់ខ្លួននៅក្នុងប្រទេស​កម្ពុជានៅឆ្នាំ ២០១៩ មាន​ ៤,៩% ក្នុងចំណោមប្រជាជន ១ សែននាក់។ តើមនុស្សប្រភេទណាខ្លះងាយសម្លាប់ខ្លួនជាងគេ?

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ភាគច្រើនអ្នក​ដែលសម្លាប់​ខ្លួនគឺជា​អ្នក​ដែលមានវិបត្តិដូចជា៖
១. ហិរញ្ញវត្ថុ៖ ការជំពាក់បំណុលច្រើនដោះមិនរួច ការបាត់បង់ការងារ ការបាត់បង់ចំណូល ការក្ស័យ​ទុន​សុទ្ធតែប៉ះពាល់ដល់ផ្លូវចិត្តយើង។ ជារឿយៗវិបត្តិហិរញ្ញវត្ថុធ្វើឱ្យយើងបាត់បង់ការគោរពខ្លួនឯង មានអារម្មណ៍ខ្មាស់អៀន ឬអស់សង្ឃឹម។ យើងអាចគិតខ្លួនឯងជាមនុស្សឥតបានការ ឬជាបន្ទុក​ដល់​គ្រួសារ។ បន្ទាប់មកក៏មានជំងឺបាក់ទឹកចិត្ត ថប់បារម្ភ និងយល់ថា​ឯកោ​ដែលកត្តាទាំងអស់នេះ​គឺជា​កត្តាហានិភ័យធ្ងន់ធ្ងរនៃការសម្លាប់ខ្លួន។

២. បែកបាក់ទំនាក់ទំនង៖ អ្នកដែលបាត់បង់ស្នេហា ឬបែកបាក់គ្រួសារ​មានអត្រាចង់​សម្លាប់ខ្លួនខ្ពស់​ព្រោះមិនអាចប្រឈមមុខនឹងការឈឺចាប់ពីបាត់បង់មនុស្សជាទីស្រឡាញ់។ យោងតាម​ទ្រឹស្តី​ទំនាក់​ទំនង មនុស្សពេញវ័យមាន​អារម្មណ៍ចំពោះដៃគូស្នេហារបស់​ពួកគេខ្លាំងដូចការ​ផ្សារភ្ជាប់​ដែល​ទារក​មានចំពោះម្តាយ។ មនុស្សចាត់ទុកដៃគូស្នេហា​ជាអ្នកផ្តល់សុវត្ថិភាព ផ្តល់ការ​លួងលោម និងផ្តល់​ទំនាក់​ទំនងជិតស្និទ្ធ។ ចំណងទំនាក់ទំនង​ប្រភេទនេះក្លាយជាផ្នែកសំខាន់មួយនៃអារម្មណ៍របស់ពួកគេ ជាពិសេសបើទំនាក់ទំនងនោះកើតមានជាច្រើនឆ្នាំ។

Young woman holding ripped heart shaped paper, close up

៣. មានជំងឺព្យាបាលមិនជា និងមានការឈឺចាប់រុំារ៉ៃ៖ វេជ្ជបណ្ឌិតចិត្តសាស្រ្ត Laurie Ferguson នាយក​ផ្នែកអភិវឌ្ឍការអប់រំនៅ Global Healthy Living បានលើកឡើងថា “អ្នកដែលមាន​ការ​ឈឺ​ចាប់​​រ៉ាំរ៉ៃ​ពីជំងឺព្យាបាល​មិនជារស់នៅក្នុងស្ថានភាពដែលមិនអាចគ្រប់គ្រងរាងកាយ និងផ្លូវចិត្តបាន និងអស់សង្ឃឹមក្នុងជីវិត” ។ ការឈឺចាប់រ៉ាំរ៉ៃធ្វើឱ្យកើតជំងឺថប់បារម្ភ និងធ្លាក់ទឹកចិត្ត​ដែលអាចបង្កើន​ហានិភ័យក្នុងការការសម្លាប់ខ្លួន។ យោងតាមការស្រាវជ្រាវ មនុស្សដែលមាន​ការឈឺចាប់រ៉ាំរ៉ៃ​ទំនង​ជាមានជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភច្រើនជាងអ្នកដែលមិនមានការឈឺចាប់បួនដង។ ការសិក្សា​មួយ​ដែល​ផ្សាយនៅក្នុងទស្សនាវដ្តី American Journal of Preventative Medicine បានឱ្យដឹងថា អ្នក​ដែល​​មានជំងឺព្យាបាលមិនជាដូចជា មហារីក ឬជំងឺអេដស៍​ជាដើមមានហានិភ័យ​ខ្ពស់ក្នុងការ​ចង់​សម្លាប់​ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here