ប្ដីកម្ពស់ត្រឹមជង្គង់មាននារីស្រស់សោភាម្នាក់ ព្រមស្ម័គ្ររៀបការជាមួយ តែបានកូនមួយស្រាប់តែសុំលែងលះ

0
713

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បរទេស៖ មនុស្សភាគច្រើន កើតមកមានរាងកាយស្អាតបាត សុខភាពល្អ ជាសំណាង ជាផលបុណ្យរបស់ពួកគេទៅហើយ ប៉ុន្តែសម្រាប់អ្នកដែលកើតមក មានសុខភាពមិនល្អ រូបរាងកាយមិនប្រក្រតីវិញ វាជាសុបិនដ៏អាក្រក់ក្នុងមួយឆាកជីវិតរបស់គេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ភាគច្រើនមនុស្សដែលពិការពីកំណើតឯណេះវិញ គឺពួកគេស្ថិតក្នុងស្ថានភាពនោះពេញមួយជីវិតរបស់ពួកគេ ហើយវាជារឿងធម្មតាទៅហើយសម្រាប់ពួកគេ ព្រោះធម្មជាតិបង្កើតមកតម្រូវឲ្យជួបបែបនេះ បើទោះបីជាទទួលរងការមា-ក់-ងាយពីមនុស្សទូទៅ ឬមានការលំបាកក្នុងជីវិត គឺពួកគាត់មានតែពាក្យអត់ធ្មត់ដើរចេញ។ ហើយយើងក៏តែងតែជួបមនុស្ស ដែលត្រូវគេបោះបង់ចោល ដោយសារតែពិការរាងកាយពីកំណើតផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកបុរសម្នាក់នៅប្រទេសចិនវិញ គឺគាត់មានកម្ពស់ត្រឹមតែ ៧០សង់ទីម៉ែត្រ។ នៅទីបំផុត គាត់បានរៀបការ និងមានកូនដូចជាមនុស្សទូទៅដែរ។ តែជីវិតរបស់គាត់ បានប្រែក្លាយជាមានទុក្ខយ៉ាងខ្លាំង បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ហើយបានកូនម្នាក់ ដែលខុសពីអ្វីដែលគាត់បានរំពឹងទុកថាមានប្រពន្ធជួយសម្រាលបន្ទុក ហើយមានកូនតូចបង្កើនភាពសប្បាយរីករាយក្នុងរង្វង់គ្រួសារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសរូបនេះមានដើមកំណើតនៅ ខេត្តសានស៊ី ប្រទេសចិន។ គាត់ទទួលរងនូវជំងឺពីកំណើតគឺជំងឺ Osteogenesis Imperfecta (ជំងឺឆ្អឹងពុកពីកំណើត ងាយនឹងឆាប់បាក់ ហើយវិវត្តពីកាន់តែធ្ងន់បន្តិចម្តងៗ) បន្ទាប់ពីគាត់ឈានដល់មានកម្ពស់ ៧០ សង់ទីម៉ែត្រ គាត់មិនអាចលូតលាស់បានទៀតទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីគាត់បានទទួលរងពីជំងឺនេះក៏ដោយ ក៏គាត់មិនចង់បោះបង់ជីវិតរស់នៅដ៏ល្អរបស់គាត់់ដែរ។ គាត់បានរៀនជំនាញគំនូរដ៏អស្ចារ្យពីជីដូនរបស់គាត់។ តាមរយៈការខិតខំប្រឹងប្រែងផ្ទាល់របស់គាត់ រហូតគាត់បានឈ្នះពានរង្វាន់ជាច្រើន ហើយទទួលបានកេរ្តិ៍ឈ្មោះបន្តិចម្តងៗ ។ មនុស្សជាច្រើនបានមកសុំឲ្យគាត់គូររូបឲ្យ។ គាត់ក៏បានរៀបការជាមួយនារីស្រស់ស្អាតម្នាក់ និងមានកូនដ៏ស្រស់ស្អាតម្នាក់ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលពួកគេមិននឹកស្មានដល់នោះគឺ កូនស្រីបានទទួលជំងឺតពូជពីឪពុក។ នេះពិតជាដំណឹងអាក្រក់សម្រាប់គ្រួសារទាំងមូលខ្លាំងណាស់។ ដើម្បីព្យាបាលស្ថានភាពកូន ពួកគេបានចំណាយប្រាក់សន្សំទាំងអស់ រហូតដល់ទីបំផុត ពួកគេបានជំពាក់បំណុលជុំទិស ដោយបន្ទុកធ្ងន់ធ្ងរពេក ប្រពន្ធរបស់គាត់មិនអាចទ្រាំបាន នៅទីបំផុតនាងក៏សម្រេចចិត្តលែងលះគាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលដែលនាងត្រូវមើលថែកូនឈឺ នាងក៏ត្រូវរកវិធីរកលុយផងដែរ។ ឥឡូវនេះ ជីវិតរបស់នាងដែលនៅឆ្ងាយពីប្តី បានក្លាយជាការលំបាកខ្លាំងណាស់។ ម៉្យាងវិញទៀតប្តីកំពុងរស់នៅក្នុងភាពវេទនាផងដែ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here