បន្ទាយមានជ័យៈ គណៈបញ្ជាការកងឯកភាពនៃរដ្ឋបាលក្រុងសិរីសោភ័ណកាលពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២១ បាន ចុះរឹតបន្តឹង វិធានការដ្ឋបាល មិនឲ្យមានសកម្មភាពនៃការជុំ ប្រមូលផ្តុំផ្សេងៗដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដោយឃាត់ខ្លួនមកអប់រំ ណែនាំមនុស្សរាប់សិបនាក់ ។
មនុស្សដែលបានឃាត់មកអប់រំរួមមាន ៖ អ្នកលេងល្បែងស៊ីសង, អ្នកលេងជល់មាន់បែបកំសាន្ត, អ្នកលេងប៊ូល, អ្នកលេងឆ្នោត, អ្នកលេងបាល់ទាត់ បាល់ទះ, អ្នកជួបជុំផឹកស៊ី, អ្នកលក់ដូរមិនពាក់ម៉ាស់ គ្មានអាល់កុល សាប៊ូ ។ល។
សូមរំលឹកថា ការចុះអនុវត្តនេះកើតឡើងក្រោយការចុះផ្សព្វផ្សាយដោយមេក្រូ តាមម៉ូតូ រថយន្តស្ទើររាល់ថ្ងៃរបស់ក្រុមការងារខេត្ត ក្រុង សង្កាត់ ហើយនៅតែមានករណីផ្ទុះកូវីដ១៩ ខ្លាំង បង្កឱ្យមានការរងការិៈគន់ជាបន្តបន្ទាប់ក្នុងក្រុង និងខេត្តកាលពីថ្មីៗនេះ។ ម្យ៉ាងទៀត ប្រភពចម្លងកូវីដ១៩ គឺចេញពីអ្នកលួចជួបជុំលេងល្បែងស៊ីសង អ្នកជល់មាន់ អ្នកផឹកស៊ីជាដើម ។ ក្នុងនោះរដ្ឋបាល បានឈានដល់បិទខ្ទប់ផ្សារ ,ភូមិ, មូលដ្ឋានអាជីវកម្ម, ហាង, ផ្ទះជាច្រើន ៕
ប្រភព : រស្មីកម្ពុជា