គ្រាន់តែឮដំណឹងថា ឯកឧត្តម ម៉ៅ អាយុទ្ធ ទទួលមរណភាពដោយសារកូវិដ១៩ ស្រាប់តែ ឱក សុគន្ធកញ្ញា បង្ហោះសារយ៉ាងតក់ស្លុតថា…..

0
80

ប្រិយមិត្តពិតជាមានការសោកស្តាយជាច្រើន ចំពោះដំណឹងពីម្សិលមិញដោយលោក ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានបញ្ជាក់ប្រាប់នៅមុននេះបន្តិច។

ឯកឧត្តម ម៉ៅ អាយុទ្ធ អាយុ ៧៧ឆ្នាំ បានចូលមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:២០នាទី ជាមួយនឹងស្ថានភាពហត់ដ ង្ហក់ ខ្លាំង នៅលើអ្នកជំងឺមានប្រវត្តិជំ ងឺទឹ កនោមផ្អែ មប្រ ចាំកាយ ដែលតម្រូវឱ្យ គ្រូពេទ្យធ្វើការជួយសង្គ្រោះដោយមានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផងដែរ និងបានយកសំណាកធ្វើវិភាគ ជាលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានកូវីដ-១៩ ។ ដោយការវិវត្តជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ទោះជាក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាល តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏អ្នកជំងឺបានស្លា ប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨:៥០នាទី។

យ៉ាងណាមិញ​ ចំពោះដំណឹងដ៏ក្រៀមក្រំនេះ ក៏បានធ្វើឲ្យបងប្អូនកម្ពុជាក៏ដូចអ្នកសិល្បៈមានការអាណិតអាសូវដែលបាត់បង់ធនធានដ៏សំខាន់សំរាប់ប្រទេសជាតិយើង ហើយនេះការរៀបរាប់របស់ អ្នកនាង ឱក សុគន្ធកញ្ញា “នេះ​ជា​ដំណឹង​ដ៏​តក់​ស្លុត​បំផុត​ នេះជាការបាត់បង់ធនធានដ៏កម្រ នាងខ្ញុំ និងក្រុមគ្រួសារ សូមចូលរួមរំលែកទុកដ៏មហាក្រៀមក្រំនេះចំពោះក្រុមគ្រួសារ របស់លោកអ៊ុំ ម៉ៅ អាយុទ្ធ ដែល​លោកអ៊ុំ ម៉ៅ អាយុទ្ធ បានទទួលមរណភាពដោយសារជំងឺ កូវីដ-19 ដ៏អាក្រក់នេះ ។ លោកអ៊ុំ ជាព្រឹទ្ធាចារ្យដ៌គួរឲ្យគោរពស្រឡាញ់ជាទីបំផុត សូមបួងសួងសូមឲ្យ​វិញ្ញាណក្ខន្ធលោកអ៊ុំបានទៅកាន់សុខគតិភព”៕