អភិបាលខេត្តត្បូងឃ្មុំ ពិនិត្យការសាងសង់សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ក្នុងតំបន់រដ្ឋបាលខេត្ត

0
450

ខេត្តត្បូងឃ្មុំ: នៅព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៏ លើកឡើង ពីខិតខំរដ្ឋបាលខេត្ត បើទោះបីស្ថិតក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ក៏ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសាធារណនានា នៅបន្តសាងសង់ ដើម្បីជាការលើកកម្ពស់សោភ័ណភាពរបស់ខេត្ត ជាមួយសួនច្បារដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តមបណ្ឌិត បន្តថា រដ្ឋបាលខេត្ត នៅមានគម្រោងអភិវឌ្ឍន៏ជាច្រើន ត្រូវអនុវត្តន៍ផងដែរ ដូចជាការសាងសង់ ផ្លូវថ្នល់ធំទូលាយ សួនច្បារ ដាំដើមឈើអមសងខាងផ្លូវ ដាក់បង្គោលភ្លើង ប្រព័ន្ធលូទឹកកខ្វក់ ជុំវិញតំបន់រដ្ឋបាលខេត្ត ដែលអាចអោយប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យបានងាយស្រួលជាមួយនឹងទីតាំងធំទូលាយ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការណែនាំអោយក្រុមការងារ សាងសង់ ត្រូវពន្លឿនការស្ថាបនាតាមគំរូប្លង់ អោយមានគុណភាព សោភ័ណភាព ដើម្បីទាក់ទាញបានភ្ញៀវទេសចរ មកពីតាមបណ្តារាជធានី ខេត្ត និងទេសចរណ៍បរទេស មកលេងកម្សាន្ត ។ ទាំងនេះគឺជាលទ្ធផលដ៏ល្អ និងមានការអភិវឌ្ឍន៍ ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ ទោះបីក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕
អាចារ្យលាក់ ២.៩.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here