​ប្រមុខ​រាជរដ្ឋាភិបាល​ច្រានចោល​សំណើសុំ​ទិញ​ដី​រដ្ឋ​ទំហំ ១.០០០ ហិកតា​របស់​ក្រុមហ៊ុន​សំណង់​ឈ្នះ​ឈ្នះ​

0
89

​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​សំណើរ​សុំ​ទិញ​ដី​រដ្ឋ​ទំហំ ១.០០០ ហិកតា របស់​ក្រុមហ៊ុន​សំណង់​ឈ្នះ​ឈ្នះ​ដោយ​ត្រូវ​រក្សា​ទីតាំង​ដី​ដែល ក្រុមហ៊ុន​សុំ​ទិញ​នោះ​ជា​ផ្ទៃ​បឹង​ធម្មជាតិ​ទុកជា​ប្រយោជន៍​សា ធារណៈ ។ រាជរដ្ឋាភិបាល​ក៏បាន​ប្រាប់​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទនិង​រដ្ឋបាល​ខេត្តកណ្តាល​ត្រូវ បញ្ឈ ប់​ការទទួល​និង​លើកសំណើ​ដី​តំបន់​នេះ​មកទៀត​។ នេះ​បើ​យោងតាម​លិខិត​របស់​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី ២៧ សីហា ដែល​រស្មី​កម្ពុជា​ទទួលបាន ។​

នៅក្នុង​លិខិត​របស់​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ជម្រាប​ជូនទៅ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​,​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​,​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​និង​លោក​អភិ បាល​នៃ គណៈ​អភិបាល​ខេត្តកណ្តាល ។​

​លិខិត​បាន​បញ្ជាក់ថា​៖​ករណី​ក្រុមហ៊ុន​សំណង់​ឈ្នះ​ឈ្នះ​ស្នើសុំ​ការអនុញ្ញាត​ជាគោលការណ៍​ទិញ​ដី​រដ្ឋ​ទំហំ​១.០០០​ហិកតា​ស្ថិតនៅ​ឃុំ​បា​រុង​ស្រុក​ល្វាឯម​ខេត្តកណ្តាល​សម្រាប់ រៀបចំ​អភិវឌ្ឍ​ទីក្រុង​រណប​បែប​ទំនើប​និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​។ ដោយយោង​លិខិត​លេខ​១៥៤៤ ដន​ស​/​អសដ​ភ ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០០១​របស់​ក្រសួង​រៀប ចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។​លិខិត​លេខ​៣១២ ឧន​/០២១ ចុះ​ថ្ងៃទី ២០​ខែសីហា​ឆ្នាំ​២០២១​របស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃទី​២០​ខែសីហា ឆ្នាំ​២០២១​។​

​សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ​និង​យោង​ខាងលើ​ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន​អស់លោក​ជ្រាបថា​រាជរដ្ឋាភិបាល​សម្រេច​ដូចខាងក្រោម​៖
– ត្រូវ​រក្សា​ទីតាំង​ដី​ដែល​ក្រុមហ៊ុន​សំណង់ ឈ្នះ ឈ្នះ ស្នើសុំ​ទិញ​នោះ​ជា​ផ្ទៃ​បឹង​ធម្មជាតិ​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ ។ – ចាំបាច់​ត្រូវ​រក្សាទុក​បឹង​នេះហើយ​រក​វិធី​ជីក ឱ្យបាន​ជ្រៅ​ដើម្បី​រក្សា​ទឹក ។​- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​និង រដ្ឋបាល​ខេត្តកណ្តាល​ត្រូវ​បញ្ឈប់​ការទទួល​និង​លើកសំណើ​ដី​តំបន់​នេះ​មកទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here