មនុស្ស២៩នាក់បានស្លាប់ក្នុងពេលរថយន្តបឺសបើកធ្លាក់ច្រាំងថ្មចោទនៅប្រទេសប៉េរូ

0
25

មនុស្សចំនួន២៩នាក់បានស្លាប់និងជាង២០នាក់ទៀតរងរបួសធ្ងន់ក្នុងពេលរថយន្តបឺសបានបើកធ្លាក់ចំណោតច្រាំងថ្មចោតកាលពីម្សិលមិញក្នុងប្រទេសប៉េរូ។បើតាមមន្ត្រីប៉េរូបានឲ្យដឹងថានេះជាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើកទី២ក្នុងប្រទេសនារយៈពេល៤ថ្ងៃកន្លងមកនេះ។គ្រោះថ្នាក់នេះបានកើតឡើងនៅលើកំណាត់ផ្លូវការ៉េតេរ៉ាដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីរដ្ឋធានីលីម៉ា។មន្ត្រីប៉ូលីសប៉េរូបាននិយាយប្រាប់អ្នកសារព័ត៌មាននៅទីកន្លែងកើតឧប្បតិហេតុនោះថា ក្នុងចំណោមអ្នកស្លាប់មានកុមារម្នាក់និងកុមារ២នាក់ផ្សេងទៀតបានរងរបួស។មានអ្នកដំណើរចំនួន៦៣នាក់បានជិះរថយន្តបឺសនោះ។គួរបញ្ជាក់ថាកាលពី២ថ្ងៃមុនក៏កើតមានគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបឺសបើកធ្លាក់ជ្រោះជ្រៅនៅភាគខាងត្បូងប្រទេសប៉េរូបណ្តាលឲ្យស្លាប់មនុស្ស១៧នាក់៕ប្រែសម្រួល ៖ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here