ម្តាយបីកូនលោតទម្លាក់ខ្លួនពីលើខុនដូកម្ពស់៩ជាន់នៅក្រុងបាងកកប្រទេសថៃ

0
244

ស្ត្រីម្នាក់និងកូនរបស់នាងត្រូវបានគេឃើញដេកស្លាប់ក្នុងថ្លុកឈាមដោយធ្លាក់ពីជាន់ទី៩នៃអគារខុនដូរមួយកន្លែងនៅផ្លូវRatchadamriស្រុកប៉ាធុមវ៉ាន់ទីក្រុងបាងកកកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ។ប៉ូលីសនៅតំបន់នោះត្រូវបានគេរាយការណ៍ឲ្យដឹងនៅវេលាម៉ោង៦និង៣០នាទីព្រឹក។អាគារខុនដូរនេះមានកម្ពស់២១ជាន់ ហើយសាកសពស្រ្តីថៃរូបនេះនិងកូនរបស់នាងធ្លាក់មកទើរស្លាប់ណៅជាន់ទីពីរ។ស្រ្តីរងគ្រោះពាក់អាវយឺតពណ៌សឯកូនរបស់នាងពាក់ខាអាវពណ៌ខៀវ។ស្ត្រីនេះមានអាយុ៣៧ឆ្នាំឯកូនមានអាយុ៨ខែរស់នៅជាមួយប្តីជាជនជាតិអូស្ត្រាលីនៅជាន់ទី៣។មានការសន្និដ្ឋាន ទំនងជានាងមានកំហឹងរឿងអ្វីមួយ ហើយក៏បីកូនឡើងទៅជាន់ទី៩រួចលោតទម្លាក់ខ្លួនមកតែម្តង។ប៉ូលីសបានរកឃើញថ្នាំសម្រួលអារម្មណ៍និងសម្ពាធផ្លូវចិត្តនៅក្នុងបន្ទប់ដេក ហើយពេលនេះកំពុងសាកសួរប្តីរបស់នាងដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៕ប្រែសម្រួល ៖ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here