លោកដូណាល់ ត្រាំប្រាប់បៃដិនឲ្យសុំទោសចំពោះហានិភ័យដែលកើតឡើងលើទាហានអាមេរិកដែលដកចេញពីអាហ្វហ្កានីស្ថាន

0
171

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូ ណាល់ត្រាំបានធ្វើការស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរអំពីវិធីដែលលោកចូ បៃឌិនដកទាហានអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថានថាជា រឿងដ៏អាមាស់បំផុតសម្រាប់ប្រជាជាតិអាមេរិក។លោកត្រាំក៏បានទាមទារឲ្យលោកបៃដិនត្រូវតែធ្វើការសុំទោសចំពោះសហគមន៍ពិភពលោកផងដែរចំពោះទង្វើនេះ។នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍Fox Besinessលោកត្រាំបាននិយាយថាការដកកងទ័ពរបៀបនេះគឺមហន្តរាយខ្លាំងណាស់ ពីព្រោះថា វាទៅជាពួកតាលីបង់ជាអ្នកបញ្ជាឲ្យយើងចាកចេញទៅវិញ។ពួកគេបែរជាអ្នកកំណត់កាលបរិច្ឆេទឲ្យយើងត្រូតែចាកចេញ។

លោកត្រាំក៏បាននិយាយសំដៅទៅរកលិខឹតមួយច្បាប់ដែលចុះហត្ថលេខាដោយឧត្តមសេនីយ៍ចូលនិវត្តន៍អាមេរិកចំនួន៩០នាក់ដែលទាមទារឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកឡយ អូស្ទីនត្រូវតែលាលែងពីតំណែងផងដែរ។នៅពេលអ្នកកាសែតសួរអំពីលោកបៃដិនដែលនិយាយថាបេសកកម្មរបស់អាមេរិកនៅប្រទេសអាហ្វហ្កានីស្ថានបានបញ្ចប់ទៅហើយនោះ លោកត្រាំបានបកបញ្រ្ចាសទៅវិញថា ៖ខ្ញុំគឹតថា អ្វីដែលជាការត្រឹមត្រូវនោះគឺលោកចូ បៃដិនត្រូវតែធ្វើការសុំទោសចំពោះប្រជាជនអាមេរិកនិងចំពោះពិភពលោកទាំងមូល…ពិភពលោកតម្រូវឲ្យមានការសុំទោសបែបនេះ។លោកត្រាំក៏បានឆ្លៀតវាយប្រហារលោកបៃដិនផងដែរក្នុងឪកាសដែលលោក ប្រធានាធិបតីទៅទទួលសាកសពទាហានអាមេរិក១៣នាក់ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារអំពើភេរវកម្មនៅព្រលានយន្តហោះក្រុងកាប៊ុលកាលពីសប្តាហ៍មុន។នៅក្នុងពីធីដែលកំពុងប្រព្រឹត្តទៅនោះ លោកចូ បៃដិនបានឈ្ងោកមើលនាឡិការបស់គាត់ ដែលលោកត្រាំនិយាយថាវាបង្ហាញច្បាស់ថាលោកប្រធានាធិបតីមិនចាប់អារម្មណ៍នឹងពិធីនោះទេ៕ប្រែសម្រួល ៖ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here