ប៉េកាំងទាមទារឲ្យមានការស៊ើបអង្កេតបទឧក្រឹដ្ឋលើទាហានអាមេរិកដែលបាញ់សម្លាប់ជនស៊ីវិលនៅព្រលានយន្តហោះ

0
52

ក្រសួងការបរទេសនៃប្រទេសចិន បានទាមទារយ៉ាងទទូចឲ្យមានការស៊ើបអង្កេតអំពីការចោទប្រកាន់ថាទាហានអាមេរិកបានប្រព្រឹត្តបទឧក្រឹដ្ឋដោយបាញ់សម្លាប់ជនស៊ីវិលក្នុងពែលមានការវាយប្រហារអត្តឃាតដោយពួភេរវកម្មនៅព្រលានយន្តហោះក្រុងកាប៊ុល។អ្នកនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាង វេនប៊ីន បាននិយាយថា ចិនក៏ទាមទារឲ្យមានការស៊ើបអង្កេតបទឧក្រឹដ្ឋផ្សេងទៀតដែលទាហានអាមេរិកបានប្រព្រឹត្តក្នុងរយៈពេល២០ឆ្នាំដែលពួកគេកាន់កាប់ប្រទេសអាហ្វហ្កានីស្ថាន។មានការកត់សម្គាល់ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះថា កាលពីឆ្នាំ២០០២យន្តហោះអាមេរិកបានវាយប្រហារទៅលើពិធីមង្គលការមួយនៅក្នុងខេត្តUruzganដោយបានសម្លាប់ជនស៊ីវិលដែលចូលរួមក្នុងពិធីនោះរាប់សិបនាក់។

នៅឆ្នាំ២០១៥កងកម្លាំងណាតូបានសម្លាប់ដោយច្រឡំទៅលើប៉ូលីសអាហ្វហ្កានីស្ថាន១៥នាក់ក្នុងបេសកកម្មប្រឆាំងថ្នាំញៀនមួយកន្លែង។នៅឆ្នាំ២០១៩យន្តហោះដ្រូនគ្មានមនុស្សបើកបានបាញ់សម្លាប់កសិករអាហ្វហ្កានីស្ថានប្រមាណ៣០នាក់ទៀតនៅខេត្តNangarhar៕នៅក្នុងព្រឹត្តិការចលាចលនៅព្រលានយន្តហោះក្រុងកាប៊ុលពេលមានការវាយប្រហារភេរវកម្មដែលបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណជិត២០០នាក់កាលពីចុងខែសីហានេះ គេឃើញទាហានអាមេរិកលើកកាំភ្លើងបាញ់ទៅលើជនស៊ីវិលបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក៕ប្រែសម្រួល ៖ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here