តើចូ បៃដិននិងអាស្រាហ្វ ហ្កានីនិយាយជាមួយគ្នាពីបញ្ហាអ្វីខ្លះមុនដួលរលំទីក្រុងកាប៊ុល?

0
85

តាមរបាយការណ៍មួយដែលទីផ្នាក់ងារសារព័ត៌មានរ៉យទ័រទទួលបានគឺពិតជាមានការសន្ទនាគ្នាតាមទូរសព្ទ័រវាងលោកប្រធានាធិបតីអាមេរិកចូ បៃដិននិងប្រធានាធិបតីអាហ្វហ្កានីស្ថានលោកអាស្រាហ្វ ហ្កានីនៅថ្ងៃទី២៣កក្កដា គឺតែរយៈពេលប្រហែលជា២០ថ្ងៃមុនពេលដែលទីក្រុងកាប៊ុលត្រូវធ្លាក់ក្នុងកណ្តាប់ដៃពួកតាលីបង់នៅថ្ងៃ១៥ខែសីហា។របាយការណ៍របស់រ៉យទ័របានឲ្យដឹងថាអ្នកទាំង២បានជួបគ្នាតាមទូរសព្ទ័រយៈពេល១៤នាទីដោយពិភាក្សាអំពីជំនួយយោធា យុទ្ធសាស្ត្រនយោបាយ។ល។ប៉ុន្តែពួកគេមិនបាននិយាយទាល់តែសោះអំពីលទ្ធភាពដែលថាទីក្រុងកាប៊ុលនឹងត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃពួកតាលីបង់។លោកបៃឌិនបានសន្យាថាជាមួយលោកហ្កានីថាអាមេរិកនឹងផ្តល់ការគាំទ្រតាមផ្លូវអាកាសប្រសិនបើលោកហ្កានីបន្តប្រឆាំងនឹងការវាយលុករបស់ពួកតាលីបង់។

លោកបៃដិនបានផ្តល់ដំបូន្មានឲ្យលោកហ្កានី ត្រូវហ៊ានដកចេញជនអាហ្វហ្កានីស្ថានដែលមានអំណាចខ្លះដើម្បីកែសម្រួលយុទ្ធសាស្ត្រយោធា ហើយបន្ទាប់មកគាត់និយាយដៅទៅរករដ្ឋមន្ត្រីក្រសួងការពារជាតិអាហ្វហ្កានីស្ថានលោកឧត្តមសេនីយ៍Bismallah Khan Mohammadiតែម្តង។បៃដិនបានបន្ថែមទៀតថា បុគ្គលនេះមិនសក្តិសមជាអ្នកកាន់ការងារយោធាទេដូច្នេះចាប់ពីពេលនេះទៅគាត់មិនចាំបាច់ធ្វើជាអ្នករៀបចំយុទ្ធសាស្ត្រយោធាឲ្យលោកប្រធានាធិបតីហ្កានីទៀតឡើយ។ប៉ុន្តែបៃដិនបានណែនាំឲ្យលោកហ្កានីត្រូវប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យពិភពលោកចាប់អារម្មណ៍ពីអាហ្វហ្កានីស្ថាន។ប៉ុន្តែអ្វីដែលអ្នកទាំងពីរមិនបានគឹតដល់នោះគឺថា ពួកតាលីបង់បានវាយចូលទីក្រុងកាប៊ុលយ៉ាងលឿន ដែលអាមេរិកនិងសម្ពន្ធ័ដកទ័ពមិនទាន់ផងនោះ៕ប្រែសម្រួល ៖ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here