ពួកតាលីបង់មិនត្រឹមវាយឈ្នះអាមេរិកទេ ប៉ុន្តែទទួលបានកំណប់មហាសាលមួយទៀត

0
222

ក្រុមតាលីបង់ដែលទើបកាន់អំណាចនេះកំពុងអង្គុយលើកំណប់មហាសាលដែលមានតម្លៃប្រហែលមួយទ្រីលានដុល្លារ ( សូន្យ ១២ ខ្ទង់ ) នេះបើតាមការអោយដឹងរបស់លោក Guillaume Pitron អ្នកស្រាវជ្រាវដែលបានសរសេរសៀវភៅឈ្មោះ The Rare Metals War [ សង្គ្រាមដើម្បីរ៉ែកម្រ ] ។
នៅក្នុងសៀវភៅនេះ លោក Guillaume បានអោយដឹងថា យោងតាមការស្រាវជ្រាវនៃវីទ្យាស្ថាន US Geological Survey ( USGS ) ប្រទេសអាហ្វហ្កានីស្ថាន មានរ៉ែ Bauxite ស្ពាន់ រ៉ែដែក Lithium និង ដីកម្រ (Rare Earth) ដែលនឹងជំរុញសេដ្ឋកិច្ចប្រទេសនេះយ៉ាងសម្បើម ។

ស្ពាន់ដែលជាវត្ថុធាតុដើមចាំបាច់ក្នុងការផលិតខ្សែកាប្លអគ្គិសនីកំពុងតែត្រូវប៉ាន់នៅក្នុងបច្ចុប្បន្ននេះ ដោយតម្លៃនៅលើទីផ្សារបានកើនដល់ ១ ម៉ឺនដុល្លារក្នុង ១ តោនទៅហើយ ។

Lithium គឺជារ៉ែចាំបាច់បំផុតក្នុងការផលិតអាគុយសម្រាប់រថយន្តអគ្គិសនី ផ្ទាំងបន្ទះសូឡា និង ផលិតកម្មអគ្គិសនីដើរដោយខ្យល់ ។ អ្នកឯកទេសបានវាយតម្លៃថា នៅឆ្នាំ ២០៤០ តម្រូវការ Lithium នឹងកើនឡើង ៤០ ដង ចំនែកឯដីកម្រ គឺជាការចាំបាច់ក្នុងវិស័យអេឡិចត្រូនីក និង វិស័យថាមពលស្អាត ដូចជា Neodymium, Praseodymium និង Dysprosium ជាដើម ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here