តុលាការបង់ក្លាដេសកាត់ទោសប្រហារជីវិតសកម្មជនឥស្លាម៦នាក់ដែលសម្លាប់អ្នករួមភេទដូចគ្នា

0
109

 

កាលពីថ្ងៃ៣១សីហាម្សិលមិញនេះតុលាការនៃប្រទេសបង់ក្លាដេសបានសម្រេចកាត់ទោសប្រហារជីវិតសកម្មជនជ្រុលនិយមឥស្លាម៦នាក់ពីបទថាបានសម្លាប់អ្នកសកម្មនិយមគាំទ្រសិទ្ធិអ្នករួមភេទដូចគ្នា។កាលពីខែកុម្ភៈលោកស្សុលហា ម៉ាណាន់និពន្ធនាយកទស្សនាវដ្ដីគាំទ្រសហគមន៍នៃអ្នករួមភេទដូចគ្នា រួមទាំងអ្នកគាំទ្រគាត់ម្នាក់ទៀតត្រូវបានឧក្រឹដ្ឋជនចាប់ជម្រឹតនិងសម្លាប់ចោលនៅក្នុងរដ្ឋធានីDhaka។តុលាការប្រឆាំងបទឧក្រឹដ្ឋភេរវកម្មបានចេញបញ្ជាឲ្យប្រហារជីវិតឧក្រិដ្ឋជនសកម្មជនឥស្លាមជ្រុលនិយមទាំង៦នាក់នេះកាលពីម្សិលមិញ។ប៉ុន្តែក្នុងចំណោមឧក្រឹដ្ឋជនទាំង៦នាក់ដែលត្រូវបានតុលាការកាត់ទោសប្រហារជីវិតនេះមាន៤នាក់មិនទាន់ចាប់ខ្លួនបាននៅឡើយទេនេះគឺជាករណីលើកដំបូងហើយនៅក្នុងប្រទេសបង់ក្លាដេសដែលមានការកាត់ទោសជនប្រើអំពើហឹង្សាទៅលើអ្នកដែលប្រព្រឹត្តការរួមភេទដូចគ្នា។គួរបញ្ជាក់ថាការរួមភេទដូចគ្នាគឺជាអំពើខុសច្បាប់នៅក្នុងប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើន។មានការពង្រឹងសន្តិសុខយ៉ាងតឹងតែងបំផុតនៅជុំវិញតុលាការក្នុងពេលដំណើរការក្តី៕ប្រែសម្រួល ៖ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here