សិល្បករ កីឡាករ អ្នកវិទ្យាសាស្ត្រល្បីៗនៅអាហ្វហ្កានីស្ថានមិនដឹងជួបជោគវាសនាយ៉ាងណាទេ?

0
474

ទាហានអាមេរិកនិងសម្ពន្ធ័មិត្តបានដកខ្លួនចេញផុតពីប្រទេសអាហ្វហ្កានីស្ថានហើយ ហើពួកតាលីបង់ក៏បានចូលមកកាន់កាប់និងដឹកនាំប្រទេសនេះយ៉ាងពេញដៃពេញជើងដែរហើយ។ប៉ុន្តែគេមិនដឹងថាទៅថ្ងៃអនាគតតើប្រជាជនអាហ្វហ្កានីស្ថានជាពិសេសកីឡាករ សិល្បករនុងអ្នកវិទ្យាសាស្ត្រល្បីៗដែលរត់ចេញមិនរួចពីប្រទេសនេះនឹងត្រូវជួបជោគវាសនាយ៉ាងណាឡើយ។អ្វីដែលពួកគេភ័យព្រួយបំផុតនោះគឺកីឡាការនី សិល្បការិនីដែលពិតជាប្រឈមមុខខ្លាំងប្រសិនបើពួកតាលីបង់នៅតែរឹងទទឹងក្នុងការសម្រេចចិត្តអនុវត្តច្បាប់Shariaដ៏តឹងរ៉ឹងសម្រាប់ស្ត្រីភេទនោះ។រូបភាពដែលយើងបង្ហាញនេះគឺជាសិល្បការិនីAryana Sayeedជាអ្នកចម្រៀងដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលគេមិនបានដឹងថាតើនាងបានចាកចេញរួចពីប្រទេសនេះឬនៅ។ពិភពលោកកំពុងតែព្រួយបារម្ភថាបើពួកតាលីបង់នៅតែអនុវត្តច្បាប់Shariaដូចពីអតីតកាលមែននោះ សេរីភាព និងឪកាសដែលពួកគេខឹតខំយ៉ាងលំបាកលំបិងក្នុងរយៈពេល២០ឆ្នាំកន្លងទៅនោះនិងវិនាសសាបសូន្យជាមិនខាន៕ប្រែសម្រួល៖ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here