រដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ទៅឲ្យជនជាតិរ៉ូហ៊ីងយ៉ាដែលពីមុនជាសត្រូវសួរពូជ

0
145

តើវាជាការចម្លែកដែរទេ នៅពេលដែលគេឃើញរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បែរជាចិត្តល្អបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ទៅឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលពីមុននេះជាសត្រូវសួរពូជរបស់ខ្លួន?កន្លងទៅថ្មីៗនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ទៅកាន់តំបន់ដែលជនជាតិរ៉ូហ៊ីងយ៉ារស់នៅអ្នកនាំពាក្យរដ្ឋាភិបាលយោធាបាននិយាយថាពួកគេនឹងបញ្ជូនវ៉ាក់សាំងនេះទៅឲ្យជនជាតិរ៉ូហ៊ីងយ៉ាដែលកំពុងរស់នៅក្នុងស្រុកមួងដាវនិងស្រុកប៊ូទីឌួងដែលនៅជាប់នឹងព្រំដែននៃប្រទេសបង់ក្លាដេស។គេចងចាំបានថាមុនពេលមានរដ្ឋប្រហារផ្តួលរំលំរបបលោកស្រីអួងសាន ស៊ូជីកាលពីខែកុម្ភៈឆ្នាំ២០២១ពួកយោធាមីយ៉ាន់ម៉ាបានបើកយុទ្ធនាការវាយប្រហារនិងសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា ដែលមានការចោទប្រកាន់ពីអន្តរជាតិថាជាអំពើប្រល័យពូជសាសន៍។នាពេលនោះពួកយោធាមិនបានទទួលស្គាល់ជនជាតិរ៉ូហ៊ីងយ៉ាថាជាប្រជាជនដែលបានរស់នៅលើទឹកដីមីយ៉ាន់ម៉ាឡើយ។អ្នកទាំងនេះរាប់លាននាក់បានរត់ភៀសខ្លួនទៅរស់នៅក្នុងប្រទេសបង់ក្លាដេសរហូតដល់សព្វថ្ងៃ៕ប្រែសម្រួល៖ ដំរី

 

LEAVE A REPLY

Please enter your comment!
Please enter your name here