ក្មេងប្រុស​ម្នាក់ បាញ់សម្លាប់​ខ្លួនឯង ដោយ​កាំភ្លើង​កែច្នៃ​

0
187

សៀមរាបៈ ក្មេងប្រុស​ម្នាក់ បាន​បាញ់សម្លាប់​ខ្លួនឯង ដោយ​កាំភ្លើង កែច្នៃ (​កាំភ្លើង​ឆ្នុក​) កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី រសៀល ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ នៅក្នុង​ចំការ​ដំឡូង ស្ថិតនៅ​ភូមិ​ត្រពាំងថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​

​នគរបាល​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បានបញ្ជាក់​ឱ្យដឹង នៅ​ថ្ងៃទី​១ ខែកញ្ញា នេះ​ថាៈ អត្តឃាត​ជន មានឈ្មោះ រើ​ន ណារិន ភេទ​ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ ត្រពាំងថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​តាម​ការបំភ្លឺ​ពី​ឈ្មោះ ខាវ ស៊ើ​ង អាយុ ៤៥ ឆ្នាំ ត្រូវជា​ម្តាយបង្កើត​របស់​អត្តឃាត​ជន រស់នៅ​ភូមិ​ឃុំ​ខាងលើ បានអោយដឹងថាៈ កូនប្រុស​របស់គាត់ បាន​យកប្រពន្ធ ឈ្មោះ មឿ​ន ស្រី​វ៉ាន់ កាលពី​ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅ ហើយ​បានរស់នៅ​ជាមួយ​គាត់ មួយរយៈ ។ ក្រោយមក គេ​បាន​ទៅ​រស់នៅ ខាង​ឪពុក​ម្តាយក្មេក របស់គេ ឯ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​រកស៊ី​នៅ​ទីនោះ​។​

​លុះ​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ កូនប្រុស​ខ្លួន និង​ប្រពន្ធ បានមក​រស់នៅ​ជា មួយ​ខ្លួន​វិញ នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដោយ​គេ​បាន​យក​កាំភ្លើង​ឆ្នុក មកជា​មួយ​ផង មិនដឹង​គេ បានមកពី​ណា​ទេ ។​

​ពេល​មក​រស់នៅ​ជាមួយ​ខ្លួន ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ឪពុក​ម្តាយក្មេក របស់​កូនប្រុស​ខ្លួន បាន​ទូរស័ព្ទ​មក ហើយ​សួរ​កូន​ខ្លួន​ថា កូន​រកប្រាក់​បាន​ចាយ​ទេ ហើយ​ជួយ​មើល​ប្រពន្ធ ឱ្យបាន​ល្អ​ផង ។ ដោយសារ​កូនប្រុស​របស់គាត់ ចិត្តច្រើន​ផង និង​ខឹង​ឪពុកក្មេក តែ​មិន​មាត់ មិន​កអី​ទេ​។​

​ម្តាយ​អត្តឃាត​ជន បានឱ្យដឹងថាៈ កូនប្រុស​របស់គាត់ ជា​ក្មេង​ទំនើង ចិត្ត​ឆេវឆាវ កំរោលចូល មិន​ស្តាប់​ការណែនាំ​ពី​អ្នកណា​ទេ ចិត្ត​មានៈ​តាំងពី​នៅ​តូច ធ្លាប់ធ្វើ សកម្មភាព​សម្លាប់ខ្លួន​ឯង ម្តង ជា​ពីរដង រួចមកហើយ កន្លងមក លុះ​ថ្ងៃកើតហេតុ ក៍​បាញ់​សម្លាប់ខ្លួន​តែម្តង​។​

​ក្រោយ​បំភ្លឺ​រួច កំលាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បានធ្វើការ​ត្រូតពិនិត្យ លើ​សាកសព​ខាងលើ គឺមាន​ស្នាម​មុត ក្រោម​ចង្កា​ខាងឆ្វេង ធ្លាយ​ចូល​បំពង់ក ដោយ​គ្រាប់កាំភ្លើង​ឆ្នុក មាន​ទំហំ​ប៉ុន​គ្រាប់ បា​ដាង​កង់ ក្រៅពីនេះ ពុំមាន​ស្នាក​ស្នាម ផ្សេង​ទៀតឡើយ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ប្រាប់ថាៈ នៅពេល​ក្មេងប្រុស​នេះ បាញ់សម្លាប់​ខ្លួន​រួច ទើប​ពួកគាត់ បានឃើញ​កាំភ្លើង​ឆ្នុក នៅជាប់​នឹង​ខ្លួន​អត្តឃាត​ជន នោះ​តែម្តង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here