ស្ត្រីប្តូរភេទពីបុរសបង្ករឲ្យមានហានិភ័យដោយការចាប់រំលោភស្ត្រីក្នុងមន្ទីរឃុំឃាំង

0
359

ស្ត្រីម្នាក់ប្តូរភេទពីបុរសនៅក្នុងមន្ទីរឃុំឃាំងនៃប្រទេសកាណាដាបាននិងកំពុងបង្ករឲ្យមានហានិភ័យដោយបានប្រព្រឹត្តអំពើហឹង្សានិងការយារយីខាងផ្លូវភេទទៅលើស្ត្រីភេទមែនទែន។អ្នកស្រីHeathe Masonដែលបានជាប់ឃុំនៅក្នុងពន្ធនាគារនៃប្រទេសកាណាដាបាននិយាយថា គាត់បានដឹងរឿងនេះដោយផ្ទាល់តាំងពីដំបូងថាវាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកទោសស្រ្តីភេទ ដោយសារអ្នកទោសម្នាក់មានសាវតាជាតិរបស់ខ្លួនជាមនុស្សប្រុសហើយបានប្តូរភេទមកជាស្ត្រីវិញ។ពួកអ្នកទទួលខុសត្រូវពន្ធនាគារបានយកមនុស្សប្តូរភេទនេះមកដាក់ឲ្យរស់នៅជាមួយអ្នកទោសជាស្ត្រីពិតប្រាកដទៅវិញ។

រដ្ឋាភិបាលនៃប្រទេសកាណាដាបានសម្រេចឲ្យអ្នកទោសណាក៏ដោយអាចជាប់ពន្ធនាគារជាមួយអ្នកទោសស្ត្រីបានប្រសិនបើមានការបង្ហាញអត្តសញ្ញាណច្បាស់លាស់ថារូបគេជាស្ត្រីភេទហើយ ទោះបីជាប្តូរភេទក៏ដោយ។ជារឿយៗអ្នកទោសស្រ្តីភេទតែងតែរងនូវការយារយីផ្លូវភេទពីសំណាក់ពួកអ្នកទោសដែលបានប្តូរភេទពីបុរសមកជាស្រីដែលដាក់ឲ្យនៅក្នុងបន្ទប់ឃុំឃាំងជាមួយគ្នា៕ប្រែសម្រួល៖ ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here