សត្វ ពាហនៈ ៣០ក្បាលបានងាប់ ដោយសារ ជំងឺដុំពកស្បែកលើសត្វ គោ ក្របី និងកើតជងឺបាន កើនឡើងដល់ជិត ៣០០០ក្បាលហើយ ក្នុងខេត្តត្បូងឃ្មុំ

0
44

ត្បូងឃ្មុំៈ ជំងឺដំពកលើស្បែកសត្វ គោ ក្របី របស់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ នៅតែបន្ត​រាតត្បាត​យ៉ាងខ្លាំងនៅឡើយ។ គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ មានសត្វគោ ក្របី ជិត ៣០០០ក្បាលហើយ បានកើតជំងឺនេះ និងជាង ៣០ក្បាល បានងាប់ ។
ដោយសន្ទុះនៃការរាតត្បាតមិនថមថយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានផ្តល់វ៉ាក់សាំងចំនួន ២០០០ដូស សម្រាប់ចាក់លើសត្វគោ ក្របី ដែលមិនទាន់ឆ្លង ដោយជំហានទី១ អនុវត្តនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។


លោក កែន ចន្ទ័សុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា មកទល់នេះ ជំងឺដុំពកស្បែកសត្វ គោ មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយបានបន្តឆ្លងពីតំបន់មួយទៅតំបន់មួយ គ្រប់ក្រុង/ស្រុង ទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ហើយមកដល់ពេលនេះមានសត្វគោជិត ៣០០០ក្បាលហើយ បានកើតជំងឺនេះ ។


ជំងឺដំពកឆ្លងតាមរយៈសត្វ មូស ខ្សុច សត្វរបោម ដែលវាខាំពីសត្វគោឈឺទៅខាំសត្វគោជា សត្វទាំងនេះជាភ្នាក់ងារចម្លងមេរោគដុំពកក្រោមស្បែកសត្វគោ យ៉ាងសកម្មបំផុត ខណៈមកដល់ពេលនេះចំនួនសត្វគោដែលស្លាប់បានកើនដល់ជាង ៣០ក្បាលហើយ ដោយភាគច្រើនជាកូនគោ ដោយយកទៅកប់ចោល ។
បើតាមមន្ត្រីជំនាញពេទ្យសត្វ បានលើកឡើងថា ជំងឺនេះមិនបង្កឱ្យមានការភ័យខ្លាចពេកនោះទេ តែវាបានប៉ះពាល់ដល់ការលូតលាស់ ប៉ះពាល់ដល់គោផើម ធ្វើឱ្យបាត់សមត្ថភាពបន្តពូជ និងអាចបណ្តាលឱ្យគោងាប់បាន ជាពិសេសកូនគោ ។ ជំងឺនេះ អាចព្យាបាលជាសះស្បើយ ហើយទទួលបានភាពស៊ាំក្នុងរយៈពេល ៥ទៅ៧ថ្ងៃ បើទទួលការថែទាំ និងព្យាបាលបានត្រឹមត្រូវ ។


ដូច្នេះ អ្នកដែលចិញ្ចឹមគោ ក្របី បើកើតមានរោគសញ្ញាជំងឺនេះ ត្រូវរាយការណ៍ដល់មន្ត្រីជំនាញ ឬភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីផ្តល់ការពិនិត្យ និងពិគ្រោះក្នុងព្យាបាល ។
សូមបញ្ជាក់ថា ជំងឺដំពកលើស្បែកគោនេះ ធ្វើឱ្យសត្វគោមានអាការៈ ចេញដុំពកលើស្បែកកើតជាដំបៅពេញខ្លួន របើកក្រចកជើង មិនសូវស៊ីស្មៅ និងដេកមិនកើត ពេលមានអាការៈចេញដុំពកច្រើនសត្វគោមានលាមកឈាម ជាដើម។ នេះបើយោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ៕
អាចារ្យលាក់ ១.៩.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here