ប៉ូលិស​វៀតណាម​ជាង​២.០០០​នាក់​ឆ្លងកូវី​ដ​១៩ និង​១០​នាក់​ស្លាប់​

0
102

អន្តរជាតិ :​ ប៉ូលិស​ជាង​២.០០០​នាក់​បាន​ឆ្លង​និង​១០​នាក់​បាន​ស្លាប់​ដោយកូវី​ដ​១៩​តាំងពី​មុន​មក នេះ​បើ​តាម​ការបញ្ជាក់​ពី​អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​លោក ង្វៀន ធី ង៉ុក​​កាលពី​ថ្ងៃ​ចន្ទ​។​

​ថ្លែង​នៅក្នុង​ពិធី​ដាក់អោយ​ដំណើរការ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​សំរាប់​អ្នកជំងឺ​កូវី​ដ​១៩​នៅ​ក្រុង​ហូជីមិញ លោក​ង៉ុក​បាន​និយាយថា កងកម្លាំង​ប៉ូលិស​សហការ​ជិតស្និទ្ធ​ជាមួយ​យោធា​និង​ផ្នែក​សុខា​​ភិបាល​ក្នុង​ការអនុវត្តភារ​កិច្ច​ជួរមុខ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ ធានា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ព្រមទាំង​ចូលរួម​ក្នុង​សកម្មភាព​សុខាភិបាល​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ការផ្ទុះកូ​វីដ​១៩​នៅ​វៀតណាម​កាលពី​ចុងខែ​មេសា មនុស្ស​៤៤៥.២៩២​នាក់​បាន​ឆ្លង​ជំងឺ​នេះ​នៅ​៦២​ខេត្ត​ក្រុង​ក្នុងចំណោម​ខេត្ត​ក្រុង​ចំនួន​៦៣​នៅ​វៀតណាម​។​វា​ក៏​បាន​​សម្លាប់​មនុស្ស​១១.០៦៤​នាក់ ឬ​ស្មើនឹង​២,៥​ភាគរយ​នៃ​អ្នក​ឆ្លង​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here