ចិនកំរិតរយៈពេលលេងហ្កេម ត្រឹម ៣ម៉ោងក្នុងសប្តាហ៍ សម្រាប់ក្មេងមិនទាន់ពេញវ័យ

0
75

ចិនមានច្បាប់ហាមឃាត់មិនឱ្យអនីតិជនលេងហ្កេម នៅរវាងពីម៉ោង ១០យប់ ដល់ម៉ោង ៨ភ្លឺ ក្នុងបំណងប្រយុទ្ធប្រឆាំងភាពញៀនហ្កេម អាជ្ញាធរចិនចង់រឹតបន្តឹងវិធានការបន្ថែម។ បើតាមសេចក្តីប្រកាសរបស់ការិយាល័យសោតទស្សន៍ ក្មេងមិនពេញទាន់ពេញវ័យចិន អាចលេងហ្កេមអនឡាញ ឬ តាមអ៊ីនធ័រណេត បានតែមួយម៉ោងតែប៉ុណ្ណោះ ក្នុងមួយថ្ងៃ នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺ ៣ម៉ោង ក្នុងមួយសប្តាហ៍ និងពីម៉ោង ៨យប់ទៅ ៩យប់។ ក្មេងអាយុក្រោម ១៨ឆ្នាំ មិនអាចចូលលេងហ្កេមអនឡាញនៅក្នុងសប្តាហ៍ទេ ប៉ុន្តែក្នុងអំឡុងពេលឈប់សម្រាកវិស្សមកាល ក្មេងអាចលេងហ្កេមបាន ក្នុងមួយថ្ងៃ ១ម៉ោង។ ដើម្បីកុំក្មេងរកវិធីពង្វាងច្បាប់ល្មើសបម្រាមបាន ក្មេងៗត្រូវបង្ហាញអត្តសញ្ញាណបណ្ណ នៅពេលភ្ជាប់អ៊ីនធ័រណេត។ ល្បែងវីដេអូគ្មានភ្ជាប់អ៊ីនធ័រណេតមិនជាប់ពាក់ព័ន្ធនឹងវិធានការថ្មីនេះទេ។ នៅប្រទេសចិន ការលេងហ្កេម បានបន្សល់ទុកនូវផលវិបាកច្រើន និងជាប់ចោទថា ជាដើមហេតុនាំឱ្យក្មេងមានសុខភាពភ្នែកមិនល្អ លែងបញ្ចេញសកម្មភាពកាយសម្បទា ឬ កើតរោគញៀននឹងហ្កេម ហើយប៉ះពាល់ដល់លទ្ធផលនៃការរៀនសូត្រទៀត។ កាលពីដើមខែសីហា កាសែតដ៏មានឥទ្ធិពលមួយរបស់រដ្ឋាភិបាល បានចុះផ្សាយថា ល្បែងវីដេអូ បានក្លាយជា “គ្រឿងញៀន”។ កាសែតបានថែមទាំងចង្អុលមុខ ក្រុមហ៊ុនយក្ស Tencent ដ៏ល្បីល្បាញមួយរបស់ចិន ក្នុងវិស័យអ៊ីនធ័រណេត និងហ្កេមអនឡាញរឿង Honor of King ដែលមានអ្នកលេងសកម្មប្រចាំថ្ងៃជាង ១០០ លាននាក់។ ក្រោមសម្ពាធ ក្រុមហ៊ុនបានដាក់កំណត់រយៈពេលលេងហ្កេម និងតម្រូវឱ្យមានការផ្ទៀតផ្ទាត់មុខ ដើម្បីកុំឱ្យក្មេងក្រោម ១៨ ឆ្នាំ ចូលលេងពេលយប់។ វីដេអូហ្កេម ជាប្រភពហិរញ្ញវត្ថុដ៏សំខាន់មួយនៅចិន ដែលរកចំណូលបានប្រមាណ ១៧ពាន់លានអឺរ៉ូ ក្នុងរយៈពេលតែមួយឆមាសទីមួយ ឆ្នាំ ២០២១។ វិធានការនេះ ជាផ្នែកមួយនៃការរឹតបន្តឹងការគ្រប់គ្រងក្រុមហ៊ុនវិស័យអ៊ីនធ័រណេតធំៗ ដែលប៉េកាំងបាននិងកំពុងព្រមានមិនឱ្យប្រើទិន្នន័យបុគ្គល ឬ ទៅលក់ភាគហ៊ុននៅបរទេស៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here