ចំណុចធំៗទាំង២នេះ ធ្វើឱ្យតួលេខអ្នកឆ្លង និងស្លា.ប់ដោយជំងឺកូវីដ-១៩ ក្នុងខែសីហាថយចុះ ប៉ុន្តែការកើនឡើងមេរោគបំប្លែងថ្មី ដែលតា កំពុងបង្កឱ្យមានការបារម្ភជាថ្មី

0
98

(រាជធានីភ្នំពេញ)៖ យោងតាមការធ្វើសន្ទស្សន៍ប្រចាំថ្ងៃ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមពេញ១ខែសីហានេះ កម្ពុជាមានអ្នកទទួលមរ.ណភាព ដោយសារ ជំងឺកូវីដ-១៩ ទូទាំងប្រទេសចំនួន៥០៦នាក់។ ស្ថានភាពនេះ ហាក់ធូស្បើយបន្តិចវិញ បើធៀបទៅនឹងខែកក្កដា ដែលមានអ្នកស្លា.ប់រហូតដល់៧៩៥នាក់។ ប៉ុន្តែទោះបីមានការធ្លាក់ចុះតួលេខនៃការចម្លង និងអាត្រាមរណៈថមថយមកវិញក្ដី ក្រសួងសុខាភិបាលកម្ពុជា និងអាជ្ញាធរ នៅតែចាត់ទុកស្ថានភាព បច្ចុប្បន្ន មានកម្រិតធ្ងន់ធ្ងរនៅឡើយ ព្រោះមេរោគបំប្លែងថ្មី ដែលតា ដែលពិភពលោកកំពុងខ្លាចរអាបំផុតនោះ បានរីករាលដាលកាន់តែខ្លាំងចូលទៅក្នុងសហគមន៍…។
ការធ្វើសន្ទស្សន៍ប្រចាំថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ពលរដ្ឋកម្ពុជា ចំនួន១៥,៨១២នាក់ នៅទូទាំងប្រទេស បានឆ្លងមេរោគកូវីដ-១៩ និងមានអ្នកទទួលមរ.ណភា.ព ចំនួន៥០៦នាក់ផងដែរ។ ជាមួយគ្នានោះ មេរោគកូវីដបំប្លែងថ្មី ប្រភេទ ដែលតា ឬ B-1 617-2 Delta បានបន្តកើនឡើងដល់១៩១៦ករណី លើរាជធានី-ខេត្តចំនួន២៣ ដែលធ្វើឱ្យមានការបារម្ភជាថ្មី នៃការផ្ទុះឡើងនូវរលកទី៤ ដែលកម្ពុជាអាចនឹងរងគ្រោះ ដោយមេរោគកាចសាហាវមួយប្រភេទនេះ។

យ៉ាងណា មានការលើកឡើងពីមន្រ្តីជាន់ខ្ពស់ ក្រសួងសុខាភិបាលកម្ពុជា លោកជំទាវឱ វណ្ណឌីន មន្រ្តីនាំពាក្យ និងជាប្រធានគ.វ.ក-១៩ ថា វិធានការសុខាភិបាល និងវិធានការរដ្ឋបាល តែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងការកាត់ផ្តាច់ខ្សែសង្វាក់នៃចម្លងមេរោគកំណាចកូវីដ-១៩ បំប្លែងថ្មី ប្រភេទ ដែលតានេះ ការចូលរួមពីប្រជាពលរដ្ឋកម្ពុជាខ្លួនឯងផ្ទាល់ គឺជាកត្តាសំខាន់ណាស់ ក្នុងការកាត់ផ្តាច់ និងទប់ស្កាត់ការចម្លងចូលទៅក្នុងសហគមន៍របស់ពួកគេ។ ការអនុវត្តឱ្យបានពេញលេញនូវវិធានការពារ ៣កុំ និង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញ គឺជាយន្តការពារខ្លួនបាន យ៉ាងសាកសិទ្ធិ ពីការយាយីនៃមេរោគកំណាច និងឈានទៅរកការបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភៈនាពេលអនាគតដ៏ខ្លីខាងមុខ។
មានការលើកឡើងថា ហេតុផល២យ៉ាង ដែលធ្វើឱ្យតួលេខអ្នកឆ្លង និងមរណ.ភាពមានការធ្លាក់ចុះ ពោល គឺទី១. ពលរដ្ឋកម្ពុជាទទួលបានការចាក់វ៉ាក់សាំងការពារ ពីរាជរដ្ឋាភិបាលកម្ពុជា បានទាន់ពេលវេលា ធ្វើឱ្យអាត្រាមរណៈមានការថយចុះ ព្រោះវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាកងទ័ពមួយផ្នែកជួយ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយមេរោគកូវីដ-១៩។ ទី២. ភាពឆ្លាតវ៉ៃ មានទស្សនវិស័យវែងឆ្ងាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយន្តការបន្ទាន់នានា ដើម្បីទប់ស្កាត់ មិនឱ្យមានការឆ្លងជាទ្រង់ទ្រាយធំ បានបង្កភាពងាយស្រួលឱ្យអាជ្ញាធរ និងក្រុមគ្រូពេទ្យដែលជាកងទ័ពអាវ-សជួរមុខ តាមដានមុខសញ្ញាពាក់ព័ន្ធ រហូតអាចគ្រប់គ្រងសភាពការបានទាន់ពេលផងដែរ..៕

LEAVE A REPLY

Please enter your comment!
Please enter your name here