ភ្នំពេញ៖ សាលាសង្កាត់ ស្ទឹងមានជ័យ បានបញ្ជាក់ឱ្យដឹងថា នៅម៉ោង១២៖៣០នាទី ថ្ងៃត្រង់ទី៣១ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩បំប្លែងដែលតា តាមរយៈ ២នាក់ប្តីប្រពន្ធ ដែលស្នាក់នៅបន្ទប់ជួល ក្រុមគ្រូពេទ្យរួមនិងអាជ្ញាធរ បានចុះវាយតម្លៃអ្នកពាក់ព័ន្ធផ្ទាល់ និងអ្នកស្នាក់នៅតាមបន្ទប់ជួល។
ក្នុងនោះដែរ ក្រុមគ្រូពេទ្យបានពិនិត្យសំណាក នៅទីតាំងផ្ទះជួល ដែលមានការពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩បំប្លែងថ្មីដែលតា ២នាក់ប្តីប្រពន្ធ ជួលបន្ទប់លេខ ១០ ក្រុមទី ២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយលទ្ធផលនៃការពិនិត្យសំណាកសរុប ១២នាក់ រកឃើញអ្នកផ្ទុកវិជ្ជមានកូវីដ១៩ ចំនួន ២នាក់ និងបន្តរង់ចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ ប្រភេទដែលតា រយៈពេល ៧២ ម៉ោងទៀត។
ដោយឡែកចំពោះទីតាំងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ហ៊ុមព័ទ្ធបិទទីតាំងឲ្យធ្វើចត្តាឡីស័ក។