ស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត កំពុងត្រូវបានកែលំអ

0
132

ភ្នំពេញៈលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅរសៀលថ្ងៃទី៣០ខែសីហាឆ្នាំ២០២១នេះអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ពេលនេះអាជ្ញាធរកំពុងដាំស្មៅកែលម្អបរិវេណក្នុងប្រាសាទអង្គរវត្តក្រុមការងារ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងដាំស្មៅក្នុងបរិវេណខាងក្នុងប្រាសាទអង្គរវត្ត ក្នុងបំណងកែលម្អសោភ័ណភាពបរិស្ថាន ឱ្យកាន់តែមានភាពល្អប្រសើរ។

ប្រភពដដែលបន្តថា ការដាំស្មៅនេះគឺចាប់ផ្តើមពីមាត់កសិន្ធុខាងក្នុង រហូតដល់ផ្នែកខាងក្នុងប្រាសាទ ដោយការងារនេះ ជាគម្រោងរៀបចំកែលម្អនៅតាមផ្លូវដើរមួយចំនួន ដែលភ្ញៀវទេសចរដើរជាន់និងមិនមែន ជាផ្លូវដើរ ដែលធ្វើឱ្យស្មៅខ្លះរងការខូចខាតជាដើម។ការងារនេះក៏ដើម្បីរៀបចំលំហូរដើរឡើងវិញធ្វើយ៉ាងណា ឱ្យសោភ័ណភាពបរិស្ថានក្នុងប្រាសាទអង្គរវត្ត កាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត៕
(ប្រភព និង រូបភាពអាជ្ញាធរជាតិអប្សរា)

LEAVE A REPLY

Please enter your comment!
Please enter your name here