អត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តបាត់ដំបងបានធ្លាក់ចុះ មកត្រឹមលេខ២ខ្ទង់វិញហើយ

0
77

លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានអោយដឹងថា
ចំនួនអ្នកឆ្លងនៅសប្តាហ៍ទី៤នៃខែសីហា មានការធ្លាក់ចុះត្រឹម២ខ្ទង់ គឺថ្ងៃទី២៨ខែសីហាឆ្លង៥១ករណី និង ថ្ងៃទី២៩ខែសីហា ចំនួនអ្នកឆ្លងធ្លាក់មកត្រឹមតែ២៥ករណីប៉ុណ្ណោះក្នុងមួយថ្ងៃ ។ បើប្រៀបធៀប ចំនួនអ្នកឆ្លងនៅសប្តាហ៍ទី១នៃខែសីហា ថ្ងៃខ្លះមានឆ្លងរហូតដល់ជាង២០០នាក់ក៏មាន ។
លោកបញ្ជាក់ថា មូលហេតុនៃការធ្លាក់ចុះនៃការឆ្លងជំងឺកូវីដ១៩នេះ មានកក្តាមួយចំនួន ដូចជា ៖ ប្រជាពលរដ្ឋបានយល់ដឹងនិងអនុវត្តន៍ពីវិធានការសុខាភិបាលបានល្អពលរដ្ឋចំណាកស្រុកមិនសូវមានច្រើន និង មានការសហការល្អជាមួយ អាជ្ញាធរថៃក្នុងការបញ្ជូនពលករត្រឡប់មកស្រុកវិញឆ្លងកាត់ការធ្វើតេស្តសុខភាព និង ដាក់ អោយធ្វើចត្តាឡីស័ក និង កក្តាសំខាន់មួយទៀត គឺប្រជាពលរដ្ឋ មន្រ្តីរាជការស៊ីវិល និង កុមារ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានច្រើន ចាប់ពីដូសទី១ ដល់ដូសទីបី ជាដូសជម្រុញ។


សូមបញ្ជាក់ថាគិតត្រឹមល្ងាចថ្ងៃទី២៩ខែសីហា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តបាត់ដំបងមានចំនួន ៥.៦៣៩នាក់ ជាសះស្បើយ ៤.៨១០នាក់ ស្លាប់សរុប ៧៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧៥៥នាក់ ។
លោកវេជ្ជបណ្ឌិតអ៊ុកវិទ្យាបានអោយដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តបាត់ដំបង ទាំងជាង៥ពាន់នាក់នេះ មានអ្នកឆ្លងជំងឺកូវីដបំប្លែងថ្មីDelta ចំនួន ៣៣នាក់ ដែលក្នុងនោះឆ្លងលើ ពលករត្រឡប់មកពីប្រទេសថៃ ៣១នាក់ និង ឆ្លងក្នុងសហគមន៍២០កុម្ភៈ ២នាក់ លើក្មេងប្រុស នៅស្រុកសំឡូត ។ លោកបញ្ជាក់ថាអ្នកឆ្លងជំងឺបប្លែងថ្មីDelta ត្រូវក្រុមគ្រូពេទ្យ ព្យាបាលនិងតាមដាន យ៉ាងយកចិត្តទុកដាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here