សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​រដ្ឋមន្ត្រី​អប់រំ​ឲ្យ​ពិភាក្សា​បើក​សាលារៀន​ឡើងវិញ​នៅ​តំបន់​ដែល​មិនមាន​ការឆ្លង​និង​ឆ្លង​តិច​ពិសេស​នៅ​ជនបទ​

0
575

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនា​ប​នា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែសីហា ឆ្នាំ​២០២១​នេះ​បាន​ណែនាំ ដល់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា ឱ្យ​ពិភាក្សា​ជាមួយ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​ដើម្បី​បើក​សាលារៀន​ឡើងវិញ​នៅ​ទីតាំង​ដែល​គ្មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ពិសេស​នៅតាម​ទីជនបទ​ក្នុងប្រទេស​កម្ពុជា ។​

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​៖«​ខ្ញុំ​ស្នើ​ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ធ្វើការ​ពិភាក្សា​ជាមួយនឹង​បណ្ដា​ខេត្ត​រាជធានី​ដើម្បី កំណត់​បើក​ទីតាំង​បើក​សាលារៀន​នៅតាម​ទីតាំង​មួយចំនួន​ដែល​ពុំមាន​ជំងឺឆ្លង​កើតឡើង » ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​ដោយ​ពិនិត្យ​មើលឃើញ​ស្ថានភាព​សាលា​នៅ​តំបន់​ជនបទ​របស់​យើង​ដោយ​ពុំមាន​ការឆ្លង​យើង​មានលទ្ធភាព​បើក​សាលារៀន​ទាំងនោះ​ដោយ​មិន​រង់ចាំ​ថា​ទូទាំងប្រទេស​ត្រូវតែ​បើក​ឬក៏​ខេត្ត​មួយ​ត្រូវតែ​បើក​ឬ​ស្រុក​មួយ​ត្រូវតែ​បើក​ទាំងអស់​នោះទេ​។​យើង​គួរ​ជ្រើសរើស​នៅតាម​ភូមិ​ឃុំ​ដែល​ពុំមាន​ការកើត​នៃ​ជំងឺឆ្លង​នេះហើយ​កុមារា​កុមារី​របស់​យើង​បាន​ចូល​សិក្សា​ដោយ​រក្សា​នូវ​គម្លាត​សុវត្ថិភាព​,​រក្សា​នៅ​វិធានការ​សុខាភិបាល​ចាំបាច់​នានា​ដើម្បី​ឲ្យ​កុមារា​របស់​យើង​បាន​ចូលរៀន​។​

​សម្តេច​តេ​ជោ​ហ៊ុន សែន បន្តថា​៖«​យើង​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ដ៏​លំបាក​ប្រសិនបើ​យើង​បន្ត​បិទ​សាលា​តទៅទៀត​ដោយ​មិនបាន​ពិនិត្យ​, មិនបាន​ញែក​រវាង​កន្លែង​ដែល ឆ្លង​និង​កន្លែង​ដែល​មិន​ឆ្លង​និង​អាច​នាំទៅដល់​សិស្ស​បោះបង់ចោល​សាលារៀន​ឬ​អាចឈាន​ទៅដល់​សិស្ស​ជួប​គ្រោះ​ភ្លេចអក្សរ​ជាដើម​។​ម្យ៉ាងទៀត​ទោះបី​យើង​បង្កើត​ការ រៀន​ពី​ចម្ងាយ​ឬ​ហៅថា​រៀន​តាម​អន​ឡាញ​នោះ​ក៏ដោយ​ប៉ុន្តែ​ជនបទ​របស់​យើង​កុមារ​ក្រីក្រ​របស់​យើង​ពុំមាន​លទ្ធភាព​និង​ព​មាន​អ៊ីនធឺណិត​នៅតាម​សាលារៀន​នោះទេ​ដូច្នេះហើយ​បានជា​ខ្ញុំ​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​រៀប​ពិភាក្សា​ជាមួយនឹង​ឯកឧត្តម​អភិបាល​រាជធានី​ខេត្ត​ធ្វើការ​ពិនិត្យ​ដើម្បី​ជ្រើសរើស​សាលា​ដែល​ត្រូវ​បើក​ឲ្យ​រៀន​ទាំង​ថ្នាក់បឋមសិក្សា​និង​មធ្យមសិក្សា​កម្រិត ១ កម្រិត ២ នៅតាម​ជនបទ​ដែល​មិនមាន​ការឆ្លង​ដោយ​ត្រូវអនុវត្ត​នូវ​វិធានការ​អភិបាល​សម្រាប់​កន្លែង​ទីប្រជុំជន​ដែលមាន ការឆ្លង​ឬ​មានការ​ឆ្លង​តិច​យើង​អាច​អនុញ្ញាត​ពិនិត្យ​ឱ្យមាន​ការរៀន​បន្ត​នៅតាម​អន​ឡាញ​ឬ​រៀន​នៅតាម​ស្ថានភាព​គួបផ្សំ​រវាង​ការរៀន​ដោយផ្ទាល់​ដោយ​រក្សា​នូវ​គម្លាត​សុវត្ថិភាព​និង​ការរៀន​តាមបែប​ចម្រុះ​។ ខ្ញុំ​មិន​បកស្រាយ​ទៅលើ​បញ្ហា​បច្ចេកទេស​ទេ​ដោយសារ​នៅ​ទីក្រុង​និង​នៅ​ទីប្រជុំជន​មានលទ្ធភាព​ច្រើន​មាន​អ៊ី​ន​ធឺ​ណេ​ត​អាច​រៀនសូត្រ បាន​យើង​អាច​គួបផ្សំ​គ្នា​រវាង​កន្លែង​ដែល​ឆ្លង​តិច​ហើយ​នៅពេលដែល​កុមារា​កុមារី​យុវវ័យ​របស់​យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្រាន់​ហើយ​នោះ​យើង​អាចឈាន​ទៅដល់​ការបើក​សាលារៀន​របស់​យើង​ឡើងវិញ​,​ហើយ​ការបើក​នេះ​ដែល​ត្រូវ​ធានា​នូវ​សុវត្ថិភាព គម្លាត​សុវត្ថិភាព​និង​វិធានការ​សុខាភិបាល ដែល​យើង​ត្រូវខិតខំ​ដោះស្រាយ​បញ្ហា​នេះហើយ កន្លែង​ដែលមាន​ការឆ្លង​ច្រើន​ក៏ត្រូវ​សុំ​បន្ត​រៀន​តាម​អន​ឡាញ​ការរៀន​ពី​ចម្ងាយ​»​។

​សម្តេច​បានស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ​រក​គ្រប់​វិធានការ​ដើម្បី​ឲ្យ​សិស្ស​បាន​រៀនសូត្រ​ដោយ​បើក​សាលា​ផ្ទាល់​រៀន​ដោយផ្ទាល់​ដោយ​សំដៅ​ទៅរក​ជនបទ​ដែល​ពុំមាន​ជំងឺឆ្លង និង​ការបើក​បង្រៀន​មាន​លក្ខណៈ​ចម្រុះ​នៅ​តំបន់​ដែលមាន​ការឆ្លង​តិច​ហើយ​មាន​ការចាក់​វ៉ាក់សាំង​គ្រប់គ្រាន់ ។ សម្តេច​បាប​ឲ្យ​ដឹងថា​មកដល់ពេលនេះ​ការចាក់​វ៉ាក់សាំង សម្រាប់​កុមារ​និង​យុវវ័យ​អាយុ​ពី​១២ ឆ្នាំ​ដល់​ក្រោម​១៨ ឆ្នាំ​ស្ថានភាព​ចាក់​វ៉ាក់សាំង​មកដល់ពេលនេះ​ក្នុងចំណោម​កុមារ​និង​យុវវ័យ​មាន​អាយុ​ពី​១២​ឆ្នាំ​ដល់​ក្រោម​១៨​ឆ្នាំ ប្រមាណ​២ លាន​នាក់​យើង​បាន​ចាក់​ជាង​១.៥​លាន​នាក់​រួចស្រេច​ទៅហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here