​អភិបាល​រាជធានី​អនុញ្ញាតឱ្យ​អ្នកនេសាទ​តាម​គន្លង​ដាយ​ចូលមក​រៀបចំ​មួយខែ​មុន​រដូវ​បើក​នេសាទ​មកដល់​

0
108

ភ្នំពេញៈ​អភិបាល​រាជធានី​ភ្នំពេញ​អនុញ្ញាតឱ្យ​អ្នកធ្វើអាជីវកម្ម​នេសាទ​ត្រី​តាម​គន្លង​ដាយ​ដែល​បាន​ដេញថ្លៃ​ចូលមក​ធ្វើការ​រៀបចំ​ឧបករណ៍​សម្រាប់​នេសាទ​ត្រី​រយៈ​ពេលមុន​មួយខែ​នៃ​រដូវ​បើក​នេសាទ​មកដល់​តែ​ត្រូវ​ធ្វើលិខិត​សុំចូល​និង មាន​កិច្ចសន្យា​រុះរើ​ឧបករណ៍​នេសាទ​ចេញ​វិញ​ឱ្យ​អស់ពី​ក្នុង​ទន្លេ​នៅពេល​ផុត​រដូវ​នេសាទ​ត្រី​ប្រហុក​ផ្អក​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០២១​ថា​ការធ្វើ​អាជីវកម្ម នេសាទ​នៅតាម​គន្លង​ដាយ​ដែល​បាន​ដេញថ្លៃ​ឈ្នួល​រួច​អនុញ្ញាតឱ្យ​ចូលមក​រៀប​ចំ​ឧបករណ៍​នេសាទ​រយៈពេល​មួយខែ​មុន​រដូវ​បើក​នេសាទ​មកដល់ តែ​អ្នក​ដែល​បាន​ចូលមក​មុន​ការអនុញ្ញាត​ត្រូវ​ដេញចេញ​វិញ​។​អ្នកធ្វើអាជីវកម្ម​នេសាទ​តាម​គន្លង​ដាយ មុន​ចូលមក​យក ត្រូវធ្វើ​លិខិត​សុំចូល​រៀបចំ​ឧបករណ៍​សម្រាប់​នេសាទ​នៅតាម​គន្លង​ដាយ​និង​ត្រូវមាន​កិច្ចសន្យា​ច្បាស់លាស់ ពេល​ចប់​រដូវ​នេសាទ​ត្រី​ប្រហុក​ត្រូវ​រុះរើ​ឧបករណ៍​ទាំងនោះ​ចេញពី​ក្នុង​ទន្លេ​វិញ​ឱ្យអស់​ដើម្បី​កុំឱ្យ​មាន​ភាព​អ​នា​ធិ​តេ​យ្យ​ក្នុង​ទន្លេ​ជា ថ្មី​ម្តង​ទៀង​។​

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា បើ​មាន​លិខិត​ស្នើសុំ​ចូលមក​រៀបចំ​ឧបករណ៍​មុន​មួយខែ​នៃ​រដូវ​បើក​នេសាទ​មកដល់​លោក​នឹង អនុញ្ញាត​ជូន ព្រោះនេះ​ជាការ​ធ្វើ​អាជីវកម្ម​នេ សាទ​ត្រី​តាម​រដូវ​សម្រាប់ធ្វើ​ប្រហុក​ផ្អក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា​ដូចខាងលើ​បន្ទាប់ពី​មាន​តំណាង​អ្នកធ្វើអាជីវកម្ម​នេសាទ​ត្រី​តាម​គន្លង​ដាយ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​បាននាំគ្នា​កាន់​លិខិត​ទៅ​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ​ខណ្ឌ​ជលផល​រាជធានី​ភ្នំពេញ​ដើម្បី​ស្នើ​សុំចូល​រៀបចំ​ឧបករណ៍​នេសាទ​នៅតាម​គន្លង​ដាយ​ដែល​ពួកគេ​ដេញថ្លៃ​បាន​ហើយ​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ប​បណ្តេញ​ផែ​សម្រាប់ធ្វើ​អាជីវកម្ម​នេសាទ​ឱ្យ​ចាកចេញ​ទៅវិញ​រួច​។​

​តំណាង​អ្នកធ្វើអាជីវកម្ម​នេសាទ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែសីហា​ការធ្វើ​នេសាទ​ត្រី​តាម​គន្លង​ដាយ​នេះ ត្រូវការ​ពេល​រៀបចំ​មុន​មួយខែ​យ៉ាងតិច​ព្រោះ​ជា​ឧបករណ៍​ធំៗ​ត្រូវ​បោះ​យុថ្កា​នៅក្នុង​បាតទន្លេ​ដោយបាន​ដាក់​ស្នើសុំ​ទៅ​រដ្ឋបាល ជលផល មន្ទីរ​កសិកម្ម​មួយ​សប្តាហ៍​មុន​រួចមកហើយ​មុននឹង​នាំគ្នា​រំ​កឹ​ល​ផែ​មក​ជិត​ទីតាំង​ដែល​ត្រូវ​រៀបចំ​នេះ​។​

​លោក​ចាន់ រិទ្ធី ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៣០​ខែសីហា ថា​នៅសល់​ពេល​មួយខែ​ទៀត​ទើប​រដូវ​បើក​នេសាទ​មកដល់​នៅ​ថ្ងៃទី​១​ខែតុលា​។​ឯ​លិខិត​ស្នើសុំ​របស់​អ្នកធ្វើអាជីវកម្ម​នេសាទ​តាម​គន្លង​ដាយ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មន្ទីរ​បានធ្វើ​សុំ​ទៅ​អភិបាល​រាជធានី​ហើយ កាលពី​ចុង​សប្តាហ៍​មុននេះ គឺ​មិនឱ្យ​ខកខាន​ដល់​ការរៀបចំ​ឧបករណ៍​នេសាទ​របស់​បងប្អូន​ទេ​។​

គួររំលឹកថា​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២​ខែមិថុនា​បាន​ជូនដំណឹង​ថា កន្លងមក​មាន​ជន​ឱកាសនិយម មួយចំនួន បាន លបលួច ធ្វើ បែ ចិញ្ចឹម ត្រី ផ្ទះ បណ្តែត ទឹក ផ្ទះ តូចៗ និង សំណង់ មិន រៀបរយ នៅលើ ផ្ទៃ ទន្លេ ហើយ កន្លែង ខ្លះ បាន ប្រែក្លាយជា កន្លែង ស្នាក់នៅ ដោយ ខុសច្បាប់ យ៉ាង អនាធិបតេយ្យ ដែល បង្ក ឱ្យ បាត់បង់ សណ្តាប់ធ្នាប់ ប៉ះពាល់ ដល់ ផ្លូវ នាវាចរណ៍ ប៉ះពាល់ ដល់ ប្រព័ន្ធ អេកូ ឡូ ហ្ស៊ី មាន ចរន្តទឹក ហូរ គោក រាក់ ពិសេស ការប្រើប្រាស់ ចំណី សម្រាប់ ចិញ្ចឹម ត្រី និង ការបញ្ចេញ កាកសំណល់ ការ បន្ទោ របង់ ពាសវាល ពាស កាល ក្នុង ទន្លេ ធ្វើឱ្យ ខូចខាត យ៉ាងធ្ងន់ធ្ងរ ដល់ ជីវៈចម្រុះ ក្នុង ទឹក ខូចគុណភាព ទឹក បំពុលបរិស្ថាន និង ប៉ះពាល់​ដល់ សោភ័ណភាព រាជធានី ភ្នំពេញ ព្រមទាំង ប៉ះពាល់ ដល់ សុខភាព នៃ ប្រជាពលរដ្ឋ ដែល បាន ប្រើប្រាស់ ទឹក មិន ស្អាត ផងដែរ ។​

ចំពោះមុខ ដើម្បី រក្សា បរិស្ថាន ជីវៈចម្រុះ គុណភាព ទឹក និង លុបបំបាត់ បា​តុ ភាព អសកម្ម ខាងលើ រដ្ឋបាល រាជធានី ភ្នំពេញ តម្រូវឱ្យ ម្ចាស់ បែ ចិញ្ចឹម ត្រី ផ្ទះ បណ្តែត ទឹក ម្ចាស់ផ្ទះ តូចៗ​និង ម្ចាស់ សំណង់ មិន រៀបរយ នៅលើ ផ្ទៃ ទន្លេ ទាំង អស់ ត្រូវ រុះរើ ឬ ចល័ត ចេញ ជាបន្ទាន់ ដោយ ទុក រយៈពេល ០១ ( មួយ ) សប្ដាហ៍ គិត ចាប់ពី កាល បរិច្ឆេទ ចេញ សេចក្តីជូនដំណឹង នេះ តទៅ ។ ផុត រយៈ ពេលនេះ រដ្ឋបាល រាជធានី ភ្នំពេញ នឹង ចាត់វិធានការ រដ្ឋបាល ដោយ ពុំ ទទួលខុសត្រូវ រាល់ ការខូចខាត ឬ ការបាត់បង់ ណាមួយ ឡើយ ហើយ ក្នុងករណី រឹងរូស អាជ្ញាធរ មូលដ្ឋាន និង មន្ត្រី ជំនាញ នឹង កសាង សំណុំរឿង បញ្ជូនទៅ តុលាការ តាមផ្លូវ ច្បាប់ ។ ទន្ទឹមនឹងនេះ រដ្ឋបាល រាជធានី ភ្នំពេញ ស្នើ បងប្អូន ប្រជាពលរដ្ឋ ប្តូរ ទម្លាប់ ពី ការ ចិញ្ចឹម ត្រី តាម បែ លើ ផ្ទៃ ទន្លេ នៅ ភូមិសាស្ត្រ រាជធានី ភ្នំពេញ មក ចិញ្ចឹម ត្រី តាម ស្រះ វិញ ៕ប្រភព : រស្មីកម្ពុជា

 

LEAVE A REPLY

Please enter your comment!
Please enter your name here