នគរបាល​ស្រុក​មោង​ឬ​ស្សី​ចាប់ខ្លួន ឪពុកចុង​ម្នាក់​រំលោភ​កូនដើម​ជា​អនីតិជន​

0
340

បាត់ដំបងៈ​ជនសង្ស័យ​ជា​ឪពុកចុង​ម្នាក់ ត្រូវបាន​នគរបាល​ស្រុក​មោង​ឬ​ស្សី​ចាប់ខ្លួន​នៅ​ស្រុក​មោង​ឬ​ស្សី កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងរងគ្រោះ​ពីបទ​រំលោភ​កូនដើម​អាយុ​១៣​ឆ្នាំ បានសម្រេច​២​លើក​។​

​លោក វរសេនីយ៍ឯក ស គឹម​ឡុង អធិការនគរបាល ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា​ឪពុកចុង​ល្មោភកាម​
​មានឈ្មោះ​វ៉ាង សីហៈ អាយុ ២៧​ឆ្នាំ​នៅ​ភូមិ​-​ឃុំ​ខាងលើ​។ នៅ​ចំពោះ មុខ​សមត្ថកិច្ច​ជនសង្ស័យ បាន ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ពិតប្រាកដ​មែន​។

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា​នេះ សមត្ថកិច្ច នគរបាល​ស្រុក​បាន​កសាង សំណុំរឿង បញ្ជូន​ជនសង្ស័យ​មក ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here