ចាប់ផ្តើម​មាន​ពលករ​ខ្មែរ បន្ត​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ , ឯ​ពលករ​ថៃ លួច​ឆ្លង​មក​ខ្មែរ​

0
125

ព្រំដែន​កម្ពុជា ថៃ​: ទាហាន​ថៃ នៅ​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ក្នុង​ថ្ងៃ​តែមួយ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ បាន​ចាប់​ឃាត់​ពលករ​ខ្មែរ ប្រុស​-​ស្រី​ចំនួន ១៤ នាក់ លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ នៃ ២ គោលដៅ​ផ្សេងគ្នា ដោយ​ម្នាក់ៗ ចំណាយលុយ ថ្លៃ​ជូន​ផ្លូវ អស់​ចំនួន ៦.០០០ បាត ។​

​ទន្ទឹមនឹង​នោះដែរ ទាហាន ចាប់​ឃាត់​ជនជាតិ​ថៃ​ប្រុស​-​ស្រី ៦ នាក់ បម្រុង​លួច​ឆ្លងដែន ចូល​ទឹកដី​កម្ពុជា ដើម្បី​ទៅធ្វើ​ការ នៅកាស៊ី​ណូ ក្រុង​ប៉ោយ ប៉ែត​។​

​ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង ៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ នេះ នៅ​បរិវេណ​ភូមិ​លូក​ឆាង ឃុំ​-​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ។​

​ក្រោយពី​ចាប់បាន សមត្ថកិច្ច សួរចម្លើយ ហើយ​ពលករ​ខ្មែរ​ទាំងអស់ បាន​ប្រាប់ថា​: ធ្វើដំណើរ​មកពី​ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ប្រមូល​ផ្ដុំគ្នា នៅ​ភូមិ​មួយ ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដោយមាន​មេខ្យល់​ជនជាតិខ្មែរ​នាំ​ដើរកាត់​តាម​ច្រក របៀង និង​ដើរកាត់​ទៅតាម​ផ្លូវ​ដីស្រែ និង​ចម្ការ ដើម្បី​មក​ឡើង​រថយន្ត​នៅ​បរិវេណ ថ្នល់​ភូមិ​ណា​ង​ង៉ា​ម ឃុំ​តា​ប្រា​យ៉ា ។ តែ​ត្រូវ​សមត្ថកិច្ច​ថៃ ចាប់ខ្លួន​មុន​ដោយ​អ្នក ទាំងអស់ មានបំណង​ទៅធ្វើ​ការ នៅក្នុង​ប្រទេស​ថៃ ក្នុង​នោះបាន​ចំណាយលុយ ក្នុងការ​ធ្វើដំណើរ​ក្នុង​ម្នាក់ ដល់​ទៅ ៦.០០០ បាត​។​

​ក្រោយមក សមត្ថកិច្ច បាន​នាំខ្លួន​ពលករ​ទាំងអស់ ទៅ​សួរចម្លើយ​និង​ធ្វើ​កំណត់ហេតុ ចាប់ខ្លួន អនុវត្តតាម​វិធាន របស់​ផ្នែក​សុខាភិបាល បន្ទាប់មក បាន​បញ្ជូន​ឲ្យ​ត្រឡប់ ទៅ​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​អូរ​បី​ជាន់ ខេត្ត​បន្ទាយ​មាន ជ័យ​បន្ត​។​

​នៅ​ថ្ងៃ​ដដែល​នោះដែរ នៅវេលា​ម៉ោង ២​និង ១៥​នាទី​រសៀល​កម្លាំង​ទាហាន​ប្រចាំការ ស្រុក​តា​ប្រា​យ៉ា សហការ​ជាមួយ កងកម្លាំង​បូរ​ផា បាន​ប្រទះឃើញ​រថយន្ត​សង្ស័យ ១ គ្រឿង បើក​ចូលមកក្នុង​ភូមិសាស្ត្រ ខ្លួន​ទទួលខុសត្រូវ ទើប​សមត្ថកិច្ច ឃាត់​ឲ្យ​ឈប់ និង​ត្រួតពិនិត្យ​រថយន្ត​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ ពាក់​ស្លាក​លេខ ก-1195 ស្រះកែវ​។

​នៅពេល​សមត្ថកិច្ច​ពិនិត្យ​ក្នុង​រថយន្ត ឃើញ​មាន​ជនជាតិ​ថៃ ចំនួន ៦ នាក់ ក្នុងនោះ​ប្រុស ២ និង​ស្រី ៤​នាក់ ។​

​ពួកគេ បាន​សាររ​ភាព​ថា​: ពួកគេ​មានបំណង​លួច​ឆ្លងដែន ចូលទៅ​ប្រទេស​កម្ពុជា ដើម្បី​ទៅធ្វើ​ការ​នៅកាស៊ី​ណូ ក្រុង​ប៉ោយប៉ែត ប្រទេស​កម្ពុជា ។ ការធ្វើដំណើរ លើក​នេះ ខាង​ក្រុមហ៊ុន​កាស៊ីណូ​អន​ឡាញ ជា​អ្នកចំណាយ​ទាំងអស់​។​

​ដោយឡែក អ្នក​នាំ​ផ្លូវ បានទទួល​ថ្លៃឈ្នួល ក្នុង​ម្នាក់ ៥០០ បាត សរុប ២.៥០០ បាត ក្នុង​ការនាំ​ជនជាតិ​ថៃ ខាងលើ ទៅ​ឯ​ព្រំដែន ក្នុង​បរិវេណ​ថ្នល់​ស្រី​ពេញ ។ តែ​ក្រោយ មក ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន ទើប​សមត្ថកិច្ច​ថៃ បញ្ជូនទៅ​ឲ្យ​ជំនាញ ដើម្បី​ចាត់ ការបន្ត​៕ប្រភព : រស្មីកម្ពុជា

 

LEAVE A REPLY

Please enter your comment!
Please enter your name here