លោកឆាយ សុផលឆ្ងល់ថាហេតអ្វីថ្នាក់ដឹកនាំស្រុកស្អាងមើលមិនឃើញសម្រាម?

0
58

ខ្ញុំពិតជាឆ្ងល់និងសួរខ្លួនឯង នៅពេលខ្ញុំធ្វើដំណើរតាមផ្លូវជាតិ​លេខ​២១​បេ ឆ្ពោះទៅ ស្រុកស្អាង ខេត្តកណ្តាល។ ថាអភិបាលខេត្ត អភិបាលរងខេត្ត ប្រធាននិងអនុប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រធាននិងអនុប្រធានមន្ទីរបរិស្ថានខេត្តទៅចុះ ពួកគាត់នៅឆ្ងាយមើលមិនឃើញ ហើយមានកិច្ចការច្រើនត្រូវបំពេញ ហេតុអ្វីបានជាប្រធានផ្សារ មេភូមិ មេឃុំ ក្រុមប្រឹក្សាឃុំ អភិបាលស្រុក អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក រួមទាំងប្រធាននិងអនុប្រធានការិយាល័យបរិស្ថានផងនៅស្រុកនោះ មើលមិនឃើញ?


តើពិតជាគ្មានវិធីដោះស្រាយទាល់តែសោះមែន​ទេ មេមេនៅស្រុកនោះ ឬមួយគិតថា នេះជាភារកិច្ចរបស់ថ្នាក់ជាតិ
ទឹកក្នុងព្រែកនេះទំនងជាហូរទៅលើមេឃ មិនមែនហូរចូលទន្លេទេមើលទៅ!!!!!

បើប្រព័ន្ធព័ត៌មានស្រុកនិងខេត្តចុះផ្សាយ នោះថ្នាក់ខេត្តអាចជ្រាបរឿងនេះ!
**
គំនិតក្នុងភាពជាអ្នកដឹកនាំពលរដ្ឋដោយផ្ទាល់នៅថ្នាក់ក្រោមជាតិដែលរាជរដ្ឋាភិបាលបានទុកចិត្តនិងប្រគល់តួនាទីនិងភារកិច្ចឲ្យ គឺត្រូវតែចេះច្នៃប្រតិដ្ឋ ចេះបំផុស និងចេះចលនាមហាជន កៀរគរធនធានទាំងមនុស្សនិងហិរញ្ញវត្ថុឲ្យចូលរូមតាមគ្រប់មធ្យោបាយ ព្រមទាំងចុះអនុវត្តជាក់ស្តែងផង ដើម្បីសុខភាព និងសុខុមាលភាពពលរដ្ឋ ព្រមទាំងសោភ័ណភាពតំបន់ក្នុងដែនសមត្ថកិច្ចបស់ខ្លួន!
** រូបខ្ញុំថតនៅថ្ងៃសៅរ៍ ទី២១ សីហា​ ២០២១! ខ្ញុំគ្មានចេតនាអាក្រក់ទេ គឺចង់ឃើញពលរដ្ឋរស់នៅជាមួយបរិស្ថានស្អាត និងមានសុខភាពល្អ ហើយទេសភាពនៃដងព្រែកបានស្រស់បំព្រង ក្រោមការដឹកនាំរបស់អាជ្ញាធរដែលពោរពេញដោយការទទួលខុសត្រូវនៅមូលដ្ឋានរបស់ខ្លួន!

ប្រភព ហ្វេសប៊ុក លោកឆាយ សុផលអតីតអ្នកកាសែត

LEAVE A REPLY

Please enter your comment!
Please enter your name here