ភ្នំពេញៈជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបានរំកិលមក លើ ព្រះរាជាណាចក្រកម្ពុជា ជាសញ្ញាប្រាប់ថារដូវវស្សាឆ្នាំ២០២១បានមកដល់ជា មួយនឹងបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ អាចកើតមានជាពិ សេស លើបណ្ដា ខេត្ត នៅតំបន់វាលទំនាបកណ្តាល។
ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី៤ខែឧសភាឆ្នាំ២០២១ បានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១ខែឧសភាថា ជ្រ លងសម្ពាធទាបឥណ្ឌា និង ខ្យល់មូសុងនិរតីបានរំកិលមកគ្របដណ្តប់លើព្រះ រាជាណាចក្រកម្ពុជា ជាសញ្ញាប្រាប់ថារដូវវស្សាឆ្នាំ២០២១បានមកដល់ ធ្វើឱ្យ បណ្តា ខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៤-២៦ អង្សា សេសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥អង្សាសេ អាចមានភ្លៀងធ្លាក់រាយ ប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ ។
សេចក្តីជូនដំណឹងបានបានឱ្យដឹងថាបណ្តាខេត្តនៅភាគខាងត្បូងភាគពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់ព្រំដែនកម្ពុជា-វៀតណាមអាចនឹងមាន ភ្លៀ ងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន សីតុណ្ហភាព អប្បបរមា មានពី ២៣-២៥អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣២-៣៤អង្សាអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ អាចមានភ្លៀងធ្លាក់ពីមធ្យម ទៅ ច្រើន ។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មានប្រុងប្រយ័ត្នចំ ពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្តាល៕