ស្ត្រីបារាំងម្នាក់ត្រូវបានចាប់ខ្លួនពីបទលួចគាស់យករបស់មានតម្លៃពីក្នុងម្ឈូសដាក់សាកសព

0
46

តាមBBCផ្សាយនៅព្រឹកថ្ងៃទី២៩ខែសីហានេះបានឲ្យដឹងថា ស្ត្រីម្នាក់ដែលមានអាយុប្រមាណ៦០ឆ្នាំ  ដែលគេដឹងថាជាមិត្តភក្តិរបស់អ្នកដែលបានស្លាប់ទៅហើយត្រូវបានគេអនុញ្ញាតឲ្យគាត់រួមជាមួយគ្រួសារសពចូលទៅគោរពជាលើកចុងក្រោយនៅពេលដែលបើកគម្របក្តារម្ឈូសចំហរសម្រាប់ការគោរពនេះ។ប៉ុន្តែនៅពេលដែលមនុស្សម្នាបានចាកចេញទៅវិញ ស្ត្រីរូបនេះក៏បានធ្វើការកត់កម្គាល់ជាស្រេចនូវរបស់របរដ៏មានតម្លៃជាច្រើនដែលគេបានក្នុងម្ឈូសជាមួយនឹងសាកសពនេះដូចជាខ្សែក ចិញ្ចៀន ជាដើម។ក្រោយពេលដែលដឹងថា វត្ថុដ៏មានតម្លៃបានបាត់ពីម្ឈូសសាកសពទៅហើយនោះ ក្រុមគ្រួសារសពក៏បានរាយការណ៍ទៅប៉ូលីសជាបន្ទាន់

ហើយក៏បានកំណត់មុខសញ្ញាគឺលោកយាយអាយុ៦០ឆ្នាំនេះជាបន្ទាន់។ផ្ទះជនសង្ស័យនេះស្ថិតនៅក្នុងទីក្រុងLievinនៃប្រទេសបារាំងដែលមានចម្ងាយជិតផ្ទះសាកសពដែរ។ប៉ូលីសបានឆែករកឃើញរបស់របរទាំងនេះមកវិញទាំងអស់។បន្ទាប់មកប៉ូលីសក៏បានភ្ជាប់មុខសញ្ញានេះទៅនឹងការបាត់បង់របស់មានតម្លៃនៅក្នងម្ឈូសសាកសពបុរសម្នាក់ទៀតដែលបានស្លាប់កាលពីថ្ងៃទី២៤ខែសីហាដូចគ្នាដែរ។លោកយាយអាយុ៦០ឆ្នាំនេះប្រហែលជាអ្នកប្រកបរបររកស៊ីដើរលួចយករបស់មានតម្លៃពីក្នុងម្ឈូសសាកសពហើយ …មើលទៅ៕ ប្រែសម្រួល៖សារឹទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here