ប៉ូលីសបង្ក្រាបក្រុមអ្នកលេងរំលោភបូក៥នាក់នៅទីក្រុងMysuruនៃប្រទេសឥណ្ឌា

0
105

តាមកាសែតហិណ្ឌូ ថែមបានផ្សាយកាលពីថ្ងៃទី២៨ខែសីហាថាប៉ូលីសនៅក្នុងទីក្រុងMysuruនៃប្រទេសឥណ្ឌាបានប្រកាសថា ពួកគេបានធ្វើការបង្ក្រាបទៅលើក្រុមអ្នកលេងដែលបានចាប់ស្រ្តីម្នាក់ជានិស្សិតនៅនសាលាMBAរំលោភបូកធ្វើឲ្យមានការស្លុតរន្ធត់ទូទាំងតំបន់នោះ។តាមរបាយការណ៍ប៉ូលីសបានឲ្យដឹងថា គេបានចាប់ខ្លួនពួកអ្នកលេងទាំងនោះ៥នាក់ក្នុងចំណោម៦នាក់ដែលមានម្នាក់បានរត់រួច។តាមរបាយការណ៍បានឲ្យដឹងថាកាលពីថ្ងៃទី២៤ខែសីហានិស្សិតម្នាក់នេះបានធ្វើដំណើរកម្សាន្តតាមមធ្យោបាយកង់ពីរនាក់មិត្តភក្តិប្រុសនាងម្នាក់ទៀតទៅកាន់តំបន់ភ្នំChamundiដែលស្ថិតនៅក្នុងទីក្រុងMysuruនៅវេលាយប់ប្រមាណជាម៉ោង៧ទៅហើយ។នៅតាមផ្លូវពួកគេបានឈប់សម្រាក ពេលនោះលេចមុខជនកំហូចម្នាក់មកដល់ ក៏ហៅគ្នាវាមកបន្ថែមនិងបានយកដុំថ្មនិងដំបងវាយមិត្តប្រុសនាងឲ្យរបួសយ៉ាងដំណំ។បន្ទាប់មកពួកវាក៏បានចាប់នាងធ្វើការរំលោភបូកនិងបានថតជាវីដេអូទុកមើលទៀតផង។ក្រោយពេលពួកអ្នកលេងទាំងនេះចាកចេញទៅមិត្តប្រុសរបស់នាងក៏បានបញ្ជូននាងទៅកាន់មន្ទីរពទ្យ។ព្រឹកឡើង ក្រុមគ្រូពេទ្យបានរាយការណ៍ទៅកាន់ប៉ូលីសក្នុងតំបន់នោះ ហើយប៉ុន្មានថ្ងៃបន្ទាប់មកជនល្មើសទាំង៥នាក់ក៏ត្រូវចាប់ខ្លួនបាន៕ប្រែសម្រួល ៖សារឹទ្ធ

 

LEAVE A REPLY

Please enter your comment!
Please enter your name here