ISIS-Kព្យាយាមឲ្យអាមេរិកចាកចេញពីទឹកដីអាហ្វហ្កានីស្ថានជាមួយការបង្ហូរឈាមដ៏ជោគជាំ

0
31

ISIS-Kដែលមានឈ្មោះជាផ្លូវការថាISIS-Khorasanគឺជាកងកម្លាំងប្រដាប់អាវុធរដ្ឋអ៊ីស្លាមនៅអាហ្វហ្កានីស្ថាននិងប៉ាគីស្ថានជាក្រុមដែលជាអ្នកទទួលខុសត្រូវការវាយប្រហារអត្តឃាតនៅព្រលានយន្តហោះក្រុងកាប៊ុលហាក់ដូចជាកំពុងតែព្យាយាមធ្វើឲ្យរដ្ឋបាលលោកចូ បដិនដកទាហានរបស់ខ្លួនចេញពីទឹកដីអាហ្វហ្កានីស្ថានជាមួយនឹងការហូរឈាមដ៏ជោគជាំ។កាសែតវ៉ាស៊ីនតោន ប៉ុស្តិ៍បានដកស្រង់ប្រភពចារកម្មដែលបាននិយាយថា ពួករដ្ឋអ៊ីស្លាមនេះព្យាយាមធ្វើយ៉ាងណាឲ្យទាហានអាមេរិកដកចេញប្រកបផាពឆោឡោជាមួយនឹងការបង្ហូរឈាមយ៉ាងជោគជាំបំផុត។

កាលពីថ្ងៃព្រហស្បត្តិការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះក្រុងកាប៊ុលបានសម្លាប់ទាហានអាមេរិក១៣នាក់បិប្រជាជនស៊ីវិលអាហ្វហ្កានីស្ថាន១៦៣នាក់។ក្រុមISIS-K នេះត្រូវបានបង្កើតឡើងក្នុងប្រទេសអាហ្វហ្កានីស្ថានកាលពីឆ្នាំ២០១៥ហើយបានធ្វើការប្រឆាំងទាំងជាមួយទាហានអាមេរិកនិងពួកតាលីបង់ផងដែរ៕ប្រែសម្រួល៖សារឹទ្ធ

 

LEAVE A REPLY

Please enter your comment!
Please enter your name here