ក្រសួងការបរទេស៖អាមេរិកនឹងប្រគល់ព្រលានយន្តហោះកាប៊ុលទៅឲ្យប្រជាជនអាហ្វហ្កានីស្ថានវិញ

0
117

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកNed Priceបានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញថា សហរដ្ឋអាមេរិកនឹងប្រគល់ព្រលានយន្តហោះកាប៊ុលទៅឲ្យប្រជាជនអាហ្វហ្កានីស្ថានវិញ។លោកបានថ្លែងថា៖មុនពេលដែលយើងចាកចេញទៅ យើងនឹងប្រគល់ព្រលានយន្តហោះនេះឲ្យប្រជាជនអាហ្វហ្កានីស្ថានវិញហើយ។មុននេះអ្នកនាំពាក្យតាលីបង់បាននិយាយថា ពួកគេកំពុងតែត្រួតត្រាមួយផ្នែកនៃព្រលានយន្តហោះនេះ ប៉ុន្តែថ្ងៃទិ៣១ខែសីហាគឺជាកាលបរិច្ឆេទចុងក្រោយដែលត្រូវបញ្ចប់បេសកកម្មរបស់ខ្លួននៅទីនេះហើយ។កាលពីថ្ងៃព្រហស្បត្តិមានការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះកាប៊ុលដែលបានសម្លាប់ទាហានអាមេរិក១៣នាក់និងប្រជាជនអាហ្វហ្កានីស្ថានជាង១០០នាក់ទៀត៕ប្រែសម្រួល៖សារឹទ្ធ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here