ហេតុអ្វីពួកតាលីបង់បង្ហាញរូបកំពូលមេដឹកនាំរបស់ខ្លួនតែមួយសន្លឹកនេះ?តើគេលាក់ខ្លួននៅឯណា?

0
258

តាមពិតមកដល់ពេលនេះ គេនៅតែមិនទាន់បានដឹងច្បាស់ថាតើអ្នកណាជាមេដឹកនាំកំពូលពិតប្រាកដរបស់តាលីបង់នៅឡើយទេ?តាមអ្នកវិភាគការងារសន្តិសុខដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថានបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានAFPកាលពីថ្ងៃទី២៨ខែសីហានេះថា លោកអ៊ីបាទូឡា អាឃុនហ្សាដាដែលគេគឹតថាគាត់ជាមេដឹកនាំកំពូលពួកតាលីបង់នឹងបង្ហាញខ្លួនជាសាធារណៈក្រោយពេលដែលកងទ័ពបរទេសទាំងអស់ដកចេញផុតពីប្រទេសអាហ្វហ្កានីស្ថានក្នុងពេលដ៏ខ្លីខាងមុខនេះ។

កំពូលមេដឹកនាំរូបនេះបានលាក់ខ្លួនជាសម្ងាត់សូម្បីតែក្នុងជំនាន់សង្គ្រាមជាមួយអាមេរិកក៏លោកមិនដែលបង្ហាញខ្លួន។ក្រោយពេលដែលពួកតាលីបង់ចូលមកកាន់់កាប់ទីក្រុងកាប៊ុលបានហើយនោះ ក៏គេមិនដឹងថាលោកកំពុងលាក់ខ្លួននៅទីណា។ពិភពលោកមិនដែលបានឃើញគាត់ផ្ទាល់ទេ ហើមានរូបថតតែមួយសន្លឹកនេះគត់ដែលត្តូវបានគេបង្ហាញជាសាធារណៈដែលរូបមួយនេះទំនងជាថតតាំងពីឆ្នាំ២០១៦ម្ល៉េះ។ពីមួយថ្ងៃទៅមួយថ្ងៃគេមិនដឹងថាគាត់កំពុងធ្វើអ្វី ហើយនៅទីណានោះទេ។លើកលែងតែក្នុងមួយឆ្នាំម្តងទើបគេបានលឺសារសម្លេងរបស់គាត់ដែលថ្លែងក្នុងឥស្លាមតែប៉ុណ្ណោះ។អ្នកនាំពាក្យ តាលីបង់លោកហ្សាប៊ីហូឡា មូចាហ៊ីត បាននិយាយប្រាប់អ្នកកាសែតថា៖អ្នកនឹងបានឃើញគាត់ផ្ទាល់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។នេះជាឆន្ទៈរបស់ព្រះជាម្ចាស់៕ប្រែសម្រួល៖សារឹទ្ធ

 

LEAVE A REPLY

Please enter your comment!
Please enter your name here