មេខ្លោងជួញដូរគ្រឿងញៀនធំប្រចាំខេត្តបាត់ដំបងមកជាប់អន្ទាក់ប៉ូលិសខេត្តកំពង់ស្ពឺ

0
525

មេខ្លោងធំជួញដូរគ្រឿង ឆ្លង ពីខេត្តបាត់ដំបង ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿង ញៀន នៃអធិការដ្ឋាន នគរបាលស្រុកឧដុង្គបង្ក្រាបបាន ខណៈដែលមេខ្លោងជួញដូរគ្រឿងញៀន រូបនេះកំពុងចរាចរ ហើយកម្លាំងនគរបាលឆ្មក់បង្ក្រាបបានតែម្តង។

ការឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនឆ្លងខេត្តនេះបានកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចព្រៃ ឬស្សី ខាងជើងភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមការឱ្យដឹងពីសមត្ថកិច្ចស្រុកថា ការឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿង ញៀនឆ្លងខេត្តនេះគឺអនុវត្តន៍តាមបញ្ជា របស់លោក ឧត្ដម សេនីយ៍ ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកឧត្ដមសេនីយ៍ ត្រី ម៉ាត់ ធុច ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការ បញ្ជាដឹកនាំផ្ទាល់ របស់លោក វរៈសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរ បាលស្រុកឧដុង្គ។

សមត្ថកិច្ចនគរបាលស្រុកដដែលបានបន្ថែមទៀតថាការចុះឃាត់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនឆ្លងខេត្តនេះ សមត្ថកិច្ចនៃផ្នែកប្រឆាំងបទល្មើស គ្រឿងញៀនដឹកនាំដោយលោក វរៈសេនីយ៍ទោ សាវ សុភក្តី អធិការរង ទទួលបន្ទុកការងារប្រឆាំងគ្រឿងញៀន ចូលរួមសហការពីកម្លាំងចំរុះ នៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ សម្របសម្រួលដោយ លោកជំទាវ ចាត់ សូរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចព្រៃឬស្សីខាងជើងភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាលទ្ធផល សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យជាមេខ្លោង ម្នាក់មានឈ្មោះ មាស ថន ភេទប្រុស អាយុ៥៦ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិរំចេក ៤ ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនបានចាប់យកវត្ថុតាង រួម មាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន៣ កញ្ចប់ (២កញ្ចប់ធំ និង១កញ្ចប់តូច) និងទូរស័ព្ទ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនឆ្លងខេត្តរួមជាមួយ និងវត្ថុតាង សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅការិយា ល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here