សម្តេច ក្រឡាហោម ស ខេង នឹង ប្រើ ផេកហ្វេ ស បុក ផ្លូវការធ្វើការ ផ្សព្វផ្សាយ នូវ សមិទ្ធផល ការងារ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ នៅ កម្ពុជា

0
366

ភ្នំពេញ ៖ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ ដ្ឋ មន្ត្រី ក្រសួងមហាផ្ទៃ បាន ប្រាក ស ថា ៖ ចាប់ពី ថ្ងៃនេះ តទៅ គេហទំព័រ ហ្វេ ស បុក របស់ សម្តេច នឹងធ្វើ កា រ ផ្សព្វផ្សាយ ជា បន្តបន្ទាប់ នូវ សមិទ្ធផល ការងារ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ នៅ កម្ពុជា ដែលជា យន្តការ មួយ មានការ ពាក់ព័ន្ធ យ៉ាង ជិតដិត បំផុតទៅនឹង ជីវភាព ប្រចាំថ្ងៃ របស់ បងប្អូន ប្រជាពលរដ្ឋ ។ នេះបើយោងតាមផេកហ្វេសបុកផ្លូវការរបស់សម្តេចនៅ ថ្ងៃ ទី ២៧ ខែសីហា នេះ ។

សម្តេច ក្រឡាហោម ស ខេង បាន លើកឡើងថា ៖ ប្រទេស កម្ពុជា យើង ក៏ ធ្លាប់មាន ប្រព័ន្ធ អភិបាលកិច្ច មូលដ្ឋាន ជា យូរលង់ មកហើយ ។ ប៉ុន្តែ ប្រព័ន្ធ អភិបាលកិច្ច នេះ មានការ ប្រែ ប្រួល ទៅតាម ការផ្លាស់ប្តូរ រប ប នយោបាយ ជាច្រើនលើក ច្រើនសារ ។ ទោះបី មានការ ផ្លាស់ប្តូរ នូវ របប នយោបាយ បែបនេះ ក្តី ក៏ ជាទូទៅ ប្រព័ន្ធគ្រប់គ្រង រដ្ឋបាល សាធារណៈ នៅក្នុង ប្រទេស យើង នៅ រក្សា របៀប គ្រប់គ្រង តាមបែប វិមជ្ឈការ ដែល បាន បន្សល់ទុក តាំងពី យូរយារ មកហើយ ។
សម្តេច បន្តថា ក្នុង ប្រវត្តិសាស្ត្រ នៃ ការផ្លាស់ប្តូរ នូវ របប នយោបាយ ទាំងនេះ ជា អកុសល ប្រទេស យើង ក៏បាន ជួប នូវ សោកនាដកម្ម ដ៏ សែន ឈឺចាប់ ជាទីបំផុត នោះ គឺ សង្គ្រាមស៊ីវិល រ៉ាំរ៉ៃ ដែល បានអូសបន្លាយ ពេលវេលា ជាច្រើន ទសវត្សរ៍ ជាពិសេស របប ប្រល័យពូជសាសន៍ ប៉ុលពត ដែល បានធ្វើ ទារុណកម្ម និង កាប់សម្លាប់ ប្រជាជន យ៉ាង រង្គាល ព្រមទាំង បាន បំផ្លិចបំផ្លាញ ទាំងស្រុង នូវ ហេដ្ឋារចនាសម្ព័ន្ធ សង្គម គ្រប់ វិស័យ និង ប្រព័ន្ធគ្រប់គ្រង រដ្ឋបាល សាធារណៈ នៅ គ្រប់ ថ្នាក់ ព្រមទាំង ធនធានមនុស្ស ។ បើទោះបីជា ប្រទេសជាតិ របស់ យើង ត្រូវ រំដោះ ឱ្យ ចាក ផុតពី របប យ៉ង់ ឃ្នង នេះ ក៏ដោយ ក៏ ប្រទេសជាតិ យើង នៅតែ បន្ត មាន សង្គ្រាមស៊ីវិល ដែល អូសបន្លាយ អស់ រយៈពេល ជាច្រើន ឆ្នាំ មកទៀត រហូតដល់ យើង ទទួលបាន នូវ សុខសន្តិភាព ពេញលេញ នា ចុងឆ្នាំ ១៩៩៨ ។ បន្ទាប់ពី ទទួលបាន សន្តិភាព ស្ថេរភាព នយោបាយ ឯកភាព ជាតិ និង ឯកភាព ទឹកដី ពេញលេញ តាមរយៈ ការអនុវត្ត “ ន យោ បាយ ឈ្នះ – ឈ្នះ ” ដែល ផ្តួច ផ្តើមគំនិត និង ដឹកនាំ អនុវត្ត ដោយ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នា ចុង ទសវត្សរ៍ ៩០ រាជរដ្ឋាភិបាល កម្ពុជា បានកំណត់ ទិសដៅ ជា សារវន្ត ក្នុងការ ស្តារ និង អភិវឌ្ឍ ប្រទេសជាតិ គឺ ការកសាង សង្គម កម្ពុ ជាមួយ ដែល ធានា ដល់ ការបន្ត រក្សាបាន នូវ សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ ធ្លាប់ សង្គម មានការ អភិវឌ្ឍ ប្រកបដោយ ចិ រ ភាព បរិ យា ប័ន្ន និង សមធម៌ សង្គម ឈរលើ មាគ៌ា នៃ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរព សិទ្ធិ និង សេចក្តីថ្លៃថ្នូរ របស់ មនុស្ស មាន មនសិការ ផ្សារភ្ជាប់ គ្នា មាន ប្រជាជន ប្រកបដោយ ចំណេះដឹង ខ្ពស់ វប្បធម៌ ជ្រៅជ្រះ មាន ជីវភាព សមរម្យ និង មានការ រស់នៅ ប្រកបដោយ សុខដុមរមនា ក្នុង សង្គមជាតិ ។


សម្តេច ក្រឡាហោម បន្តថា ៖ ដើម្បី ធានា ដល់ ការសម្រេចបាន នូវ ទិសដៅ ជា សារវន្ត នេះ រាជរដ្ឋាភិបាល កម្ពុជា បានដាក់ ចេញ នូវ សកម្មភាព នយោបាយ សេដ្ឋកិច្ច និង សង្គម នានា ដែល ក្នុងនោះ រួមមាន យុទ្ធសាស្ត្រ ចតុកោណ តាម នីតិកាល នីមួយៗ នៃ រដ្ឋសភា ដោយ កំណត់ យក កំណែទម្រង់ អភិបាលកិច្ច ធ្វើជា ស្នូល នៃ យុទ្ធសាស្ត្រ ទាំងនេះ ។បន្ថែម លើ នេះផ្អែកលើ ការរីកចម្រើន ផ្នែក សេដ្ឋកិច្ច ភាពសម្បូរ បែប បច្ចេកវិទ្យា ទំនើប និង ការកើនឡើង នូវ តម្រូវការ សង្គម រួមជាមួយ នឹង ចរន្ត នៃ តំបន់ ភាវូបនីយកម្ម សកលភាវូបនីយកម្ម និង ការប្រកួតប្រជែង ទាំង នៅក្នុង តំបន់ និង លើ ឆាក អន្តរជាតិ បាន តម្រូវឱ្យ រាជរដ្ឋាភិបាល ត្រូវតែ បន្តធ្វើ ការកែទម្រង់ អភិបាលកិច្ច ឱ្យបាន ស៊ីជម្រៅ ថែមទៀត ដើម្បី ឆ្លើយតប យ៉ាង មាន ប្រសិទ្ធភាព ទៅនឹង ការកើនឡើង យ៉ាង ឆាប់រហ័ស នៃ តម្រូវការ សង្គម និង ចរន្ត តំបន់ ភាវូបនីយកម្ម និង សកលភាវូបនីយកម្ម ទាំងនេះ ។
ក្នុងន័យនេះ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ នូវ ទស្សនទាន ណែនាំ ជា គន្លឹះ ថា “ កំណែទម្រង់ រស់ បើ មិន ធ្វើកំណែទម្រង់ ស្លាប់ ”“ កំណែទម្រង់ គឺជា កត្តា ស្លាប់ រស់ របស់ កម្ពុជា ” “ កម្ពុជា គ្មាន ជម្រើស ណា ល្អប្រសើរ ក្រៅពី ការធ្វើកំណែទម្រង់ ទេ ក្នុងឱកាស ដែល ប្រទេសជាតិ យើង កំពុងតែ ទទួលផល ចំណេញ ពី សន្តិភាព និង ស្ថេរភាព ដែល យើង ខិតខំ កសាង និង ការពារ បាន យ៉ាង លំបាក ” ។
សម្តេច ក្រឡាហោម បាន លើក ជា សំណួរ ថា កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ គឺជា កំណែទម្រង់ ដ៏ មាន សារៈសំ ខាន់ មួយ ក្នុងចំណោម កម្មវិធី កំណែទម្រង់ នានា នៃ ប្រព័ន្ធ អភិ បាល កិច្ច របស់ រាជរដ្ឋាភិបាល ។ ដូច្នេះ តើ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ មានន័យ ដូចម្តេច ? តើ ហេតុអ្វី បានជា រាជរដ្ឋាភិបាល សម្រេចចិត្ត ធ្វើកំណែទម្រង់ នេះ ក្នុង ប្រព័ន្ធ គ្រប់គ្រង រដ្ឋបាល សាធារណៈ ? តើ ការអនុវត្ត កំណែទម្រង់ នេះ បានសម្រេច លទ្ធផល អ្វីខ្លះនិង មាន ទិស ដៅ ទៅ អនាគត យ៉ាងដូចម្តេច ?

ក្នុងនាម ជា ប្រធាន គណៈកម្មាធិការ ជាតិ សម្រាប់ ការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យ នៅ ថ្នាក់ក្រោម ជាតិ ( គ . ជ . អ . ប ) និង សហការី ពិសេស លេខាធិការដ្ឋាន គ . ជ . អ . ប រីករាយ ក្នុង ការបកស្រាយ និង ជជែក ពិភាក្សា ជាមួយ បងប្អូន ជនរួមជាតិ លើ សំណួរ ទាំងនេះ ជា បន្តបន្ទាប់ នៅក្នុង គេហទំព័រ ហ្វេ ស បុក របស់ សម្តេច ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here