ពីទោសប្រហារជីវិត បន្ថយមកត្រឹមជាប់គុកមួយជីវិត អីឡូវដោះលែងបាត់..

0
142

នៅថ្ងៃសុក្រ ២៧ (ថ្ងៃសៅរ៍ ២៨ នៅស្រុកខ្មែរយើង) លោក Sirhan Sirhan (រូប ១) ត្រូវបានគេសម្រេចអោយនៅក្រៅឃុំ ដែលបង្កជាការជជែកយ៉ាងច្រើននៅក្នុងសហរដ្ឋអាមេរិក បច្ចុប្បន្ននេះ ។ លោក Sirhan Sirhan ដែលបច្ចុប្បន្នមានអាយុ ៧៧ ឆ្នាំហើយនេះ ត្រូវបានកាត់ទោសប្រហារជីវិតពីបទបាញ់សម្លាប់ព្រឹទ្ធសមាជិកទីក្រុងញូយ៉ក Robert Kennedy ប្អូនប្រុសរបស់អតីតសពប្រធានាធិបតី John Kennedy នៅថ្ងៃ ទី ៦ មិថុនា ១៩៦៨ នៅសណ្ឋាគារ Ambassador ក្នុងទីក្រុង Los Angeles បន្ទាប់ពីលោកបានថ្លែងសុន្ទរកថាអបអរជ័យជំនះរបស់លោកនៅក្នុងរដ្ឋកាលីហ្វ័រនីដែលជាសញ្ញាវិជ្ជមានទៅកាន់កៅអីប្រធានាធិបតី (រូប ២) ។ លោក Sirhan ត្រូវបានប្តូរពីទោសប្រហារជីវិតទៅជាទោសដាក់ពន្ធនាគារមួយជីវិតវិញ បន្ទាប់ពីតុលាការកំពូលនៅក្នុងរដ្ឋកាលីហ្វ័រនីបានលុបចោលទោសប្រហារជីវិតនៅឆ្នាំ ១៩៧២ មក ។ នៅពេលបាញ់សម្លាប់លោក Robert Kennedy លោក Sirhan បានប្រកាសថាលោកសម្លាប់លោក Robert Kennedy ពីព្រោះបេក្ខជននេះជាអ្នកគាំទ្រប្រទេសអ៊ីស្រាអែល (លោក Sirhan មានសញ្ជាតិប៉ាលេស្ទីន កាន់សាសនាគ្រឹស្ត រស់នៅក្នុងប្រទេស ហ្ស័រដានី ) តែបច្ចុប្បន្ននេះ លោកនិយាយថាលោកមិនចាំអីទាំងអស់ពីហេតុការណ៍នេះ ។ ការសម្រេចដាក់នៅក្រៅឃុំនេះ ត្រូវមានការឯកភាពជាចុងក្រោយពី អភិបាលរដ្ឋកាលីហ្វ័រនី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here