បទអត្ថាធិប្បាយ៖ «ការស្វែងរកសុភមង្គលជូនប្រជាជនចិន និងតស៊ូពុះពារដើម្បីវឌ្ឍនភាពរបស់មនុស្សជាតិ គឺជាលេខសម្ងាត់ទទួលបានជោគជ័យ របស់បក្សកុម្មុយនិស្តចិន»

0
284

(ប៉េកាំង)៖ បន្ទាប់ពីឆ្លងកាត់បម្រែបម្រួលយ៉ាងខ្លាំងទាំងជាតិ និងអន្តរជាតិអស់រយៈពេលមួយរយឆ្នាំ តើតក្កវិទ្យាអភិវឌ្ឍ៍ន៍ និងលេខសម្ងាត់ទទួលបានជោគជ័យ របស់បក្សកុម្មុយនិស្តចិនជាអ្វី? ទាក់ទិននឹងបញ្ហាដែលទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិនេះ កាលពីថ្ងៃទី ២៦ ខែសីហា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចេញផ្សាយឯកសារក្រោមចំណើងជើងថា «តម្លៃប្រតិបត្តិការ និងបេសកកម្មប្រវត្តិសាស្ត្រ របស់បក្សកុម្មុយនិស្តចិន» ដោយបានផ្តល់ចម្លើយយ៉ាងច្បាស់លាស់ ចំពោះសំណួររបស់ពិភពលោក ពោលគឺ «មកពីប្រជាជនពឹងផ្អែកទៅលើប្រជាជន និងដើម្បីផលប្រយោជន៍របស់ប្រជាជន»។
ឯកសារបានចែងថា ក្នុងរយៈពេល ១០០ ឆ្នាំកន្លងទៅនេះ រាល់ការតស៊ូពុះពារទាំងអស់ រាល់ការពលីទាំងអស់ និងរាល់ការបង្កើតឡើងទាំងអស់ដែលបក្សកុម្មុយនិស្តចិន បានសាមគ្គីនិងដឹកនាំប្រជាជនទៅអនុវត្ត គឺ ដើម្បីសម្រេចការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។ ការសម្រេចបាននូវការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ ជាបេសកកម្មប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន ហើយការធ្វើឱ្យប្រជាជនមានជីវភាពរស់នៅដ៏ល្អប្រសើរ ជាគោលដៅតស៊ូពុះពារមិនងាករេនៃបក្សកុម្មុយនិស្តចិន។


ក្នុងនាមជាគណបក្សម៉ាក្សនិយម បក្សកុម្មុយនិស្តចិនបានបង្កើតឡើង ក្នុងដំណើរតស៊ូប្រយុទ្ធដ៏ស្វិតស្វាញរបស់ប្រជាជនចិន ដើម្បីប្រឆាំងនឹងការត្រួសត្រាសកិ្តភូមិ និងការឈ្លានពានពីបរទេស ហើយការតម្កល់ទុកប្រជាជនជាអាទិភាព គឺជាលក្ខណៈពិសេសជាមូលដ្ឋានរបស់បក្សកុម្មុយនិស្តចិន។ ពីការធ្វើសង្រ្គាមដើម្បីបណ្តេញអ្នកឈ្លានពានឱ្យចេញទាំងអស់ ដល់ការបង្កើតប្រទេសចិនថ្មី ដែលមានប្រជាជនធ្វើជាម្ចាស់ផ្ទះ ពីការជំរុញការអនុវត្តកំណែទម្រង់ និងការបើកទូលាយដល់ការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន លក្ខណៈម្ចាស់ការនិងលក្ខណៈស្ថាបនារបស់ប្រជាជនចិន ត្រូវបានបំផុសឡើងយ៉ាងពេញលេញ ដែលបានបញ្ជាក់យ៉ាងជ្រាលជ្រៅនូវសច្ចធម៌ស្តីពី «ប្រជាជនជាស្ថាបនិកនៃប្រវត្តិសាស្ត្រ» ដែលមិនអាចប្រកែកបាន។
ចំណូលសរុបរបស់ប្រជាពលរដ្ឋគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានលើសពី ១ម៉ឺនដុល្លារអាមេរិក បានកកើតទៅជាក្រុមមនុស្សចំណូលមធ្យម ដែលមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក ពោលគឺ មានចំនួនលើសពី ៤០០លាននាក់ បានបង្កើតប្រព័ន្ធបេឡាជាតិរបបសនិ្តសុខសង្គម ដែលមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក និងក្លាយជាប្រទេសមួយ ដែលមានអារម្មណ៍សុវត្ថិភាពខ្លាំងបំផុត ដែលត្រូវទទួលស្គាល់ជាទូទៅពីសំណាក់ពិភពលោកទាំងមូល ។ល។ សមិទ្ធផលជាក់ស្តែងទាំងនេះ បានឆ្លុះបញ្ចាំងពីអារម្មណ៍ចែករំលែកបាន និងអារម្មណ៍សុភមង្គលរបស់ជានជាតិចិន ហើយក៏បញ្ជាក់ពីតម្លៃ នៃការតស៊ូពុះពាររបស់បក្សកុម្មុយនិស្តចិន ក្នុងរយៈពេល ១០០ ឆ្នាំកន្លងទៅផងដែរ។ នាពេលបច្ចុប្បន្ននេះ ប្រជាជាតិចិនបានឆ្លងកាត់ដំណើរលោតផ្លោះដ៏មហិមា ដែលក្រោកឈរឡើង សម្បូរសម្បាយនិងកាន់តែខ្លាំងក្លា ហើយក៏រីករាយរួមចំណែកកាន់តែច្រើនដល់សន្តិភាព និងការអភិវឌ្ឍនៃពិភពលោកផងដែរ។
ជានិច្ចកាល បក្សកុម្មុយនិស្តចិនបានតម្កល់ទុកប្រជាជនជាចម្បង នេះមិនត្រឹមតែជា «លេខសម្ងាត់ទទួលបានជោគជ័យ» របស់បក្សកុម្មុយនិស្តចិន ដែលជាគណបក្សធំបំផុតនៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រភពដើមនៃកម្លាំងរបស់ខ្លួន ក្នុងការបង្កើតអនាគតកាន់តែល្អបវរផងដែរ។ បក្សកុម្មុយនិស្តចិនជាគណបក្សនយោបាយ ដែលតស៊ូពុះពារដើម្បីប្រជាជន ដែលតម្កល់ទុកប្រជាជនជាអាទិភាពជាប់រហូតមក ប្រកាន់ខ្ជាប់ការគោរពក្រឹតក្រមអភិវឌ្ឍន៍នៃសង្គម និងឋានៈសំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជន ប្រកាន់ខ្ជាប់ការតស៊ូពុះពារដើម្បីឧត្តមគតិដ៏ខ្ពង់ខ្ពស់ និងការស្វែងរកផលប្រយោជន៍ ដើម្បីប្រជាជន និងប្រកាន់ខ្ជាប់ការសម្រេចការងារគ្រប់បែបយ៉ាងរបស់បក្ស និងសម្រេចផលប្រយោជន៍របស់ប្រជាជន ដើម្បីជំរុញកិច្ចការបង្កើតសុភមង្គល ជូនប្រជាជនឥតឈប់ឈរ។
រាល់ការប៉ុនប៉ងធ្វើអបគមន៍បក្សកុម្មុយនិស្តចិន និងប្រជាជនចិននឹងមិនអាចសម្រេចបានជាដាច់ខាត! សមាជិកបក្សកុម្មុយនិស្តចិនចំនួនជាង ៩៥លាននាក់មិនទទួលយកជាដាច់ខាត! ប្រជាជនចិនចំនួន ១,៤០០លាននាក់ ក៏មិនទទួលយកជាដាច់ខាតផងដែរ!៕

LEAVE A REPLY

Please enter your comment!
Please enter your name here