ត្រូវគឹតគូពីសុខភាពយេីង

0
44

១.​ មិនទទួលទានអាហារពេលព្រឹក​ គឺខូចក្រពះ

២.​ មួយថ្ងៃញុំាទឹកតិចជាង​ ១០កែវ​ គឺខូចក្រលៀន

-​ មួយកែវក្រោយពីភ្ញាក់ពីគេងភ្លាម​ គឺជួយបរិធានខាងក្នុងខ្លួនឲ្យដំណេីរការល្អ

-​ មួយកែវមុនពេលអាហារ៣០នាទី​ ជួយរំលាយអាហារល្អ

-​ មួយកែវមុនងូតទឹក​ ធ្វេីឲ្យសម្ពាធឈាមចុះ

-​ មួយកែវមុនចូលគេង​ គឺជួយការពារជំងឺស្រ្តូក​ និងគាំងបេះដូង

-​ មួយកែវមុនពេលស្រេក​ គឺធ្វេីឲ្យសាច់ឈាមភ្លឺថ្លា​ ស្រស់បស់​ និងមានមន្តស្នេហ៍

៣.​ ចូលគេងក្រោយម៉ោង១១យប់​ និងភ្ញាក់ក្រោកក្រោយពេលថ្ងៃរះ​ គឺខូចថង់ប្រមាត់

៤.​ ញុំាទឹក​ត្រជាក់​ និងអាហារសំណល់ហួសពេល​ គឺខូចពោះវៀនតូច

៥.​ ញុំាអាហារចៀន និងហឹរខ្លាំង​ គឺខូចពោះវៀនធំ

៦.​ ជក់បារី​ និងស្រូបផ្សែងបារីពីគេ​ គឺខូចសួត

៧.​ ញុំាស្រា​ និងអាហារបំពងប្រេីខ្លាញ់ច្រេីន​ គឺខូចថ្លេីម

៨.​ ញុំាប្រៃ​ និងកូឡេស្តរ៉ូលខ្ពស់​ គឺខូចបេះដូង

៩.​ ញុំាជាតិផ្អែមច្រេីន​ គឺខូចលំពែង​បណ្ដាលឲ្យកេីតជំងឺទឹកនោមផ្អែម

១០.​ ប្រេីទូរស័ព្ទ​ និងកុំព្យូទ័រច្រេីន​ គឺខូចភ្នែក

១១.​ គិតអវិជ្ជមានច្រេីន​ គឺខូចខួរក្បាល

១២.​ មិនហ៊ានសារភាពស្នេហ៍​ គ្រួសារបែកបាក់​ គ្មានមិត្តជិតស្និទ្ធ​ជួយចែករំលែកទុក្ខព្រួយ​ គឺធ្វេីឲ្យខូចចិត្ត

ប្រែសម្រួល​ពីអត្ថបទបរទេស

LEAVE A REPLY

Please enter your comment!
Please enter your name here