ឃាត់ខ្លួនជនជាតិថៃ ៣០ នាក់ ដែលលបឆ្លងដែនមកធ្វើការនៅក្នុងទឹកដីកម្ពុជា

0
177

ប្រទេសថៃ: ជនជាតិថៃចំនួន ៣០ នាក់ ដែលក្នុងនោះមានមេខ្យល់ ចំនួន ៣ នាក់ ផងនោះ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ សហការជាមួយកម្លាំងអធិការ ស្រុកគោកខ្យូង ធ្វើការឃាត់ខ្លួននៅក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេកំពុងប្រមូលផ្តុំគ្នាបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីពេលថ្មីៗនេះ ត្រង់ចំណុច ផ្ទះលេខ៩៧ ភូមិ១ ឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបម្លែងខ្លួន ដែលតា ។ជនជាតិថៃទាំង ៣០ នាក់ គឺពួកគេមកពីបណ្តាខេត្តមួយចំនួន ដោយគេបានសារភាពថា ការប្រមូលផ្តុំគ្នានេះ ដោយសាររង់ចាំឱកាស សម្រាប់អោយមេខ្យល់ចំនួន៣នាក់ ក្នុងការនាំឆ្លងដែនចូលទៅកាន់ប្រទេសកម្ពុជា តែត្រូវចាប់ខ្លួនទៅហើយ។


ពួកគេ បានអះអាងថា ការលបឆ្លងដែននេះគឺអាចធ្វើអោយពួកគេសល់កម្រៃច្រើន ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ហើយទទួលបានប្រាក់ខែចាប់ពី ២២.០០០ បាត ដល់ ២៥.០០០ បាត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here