អាវុធពិសេស ដែល ថៃ រិទ្ធី ញញឺត ឡៅ ចន្ទ្រា

0
135

អ្នកប្រយុទ្ធកណ្ដាប់ដៃថ្ម ឈួន រិទ្ធី ឬ ថៃ រិទ្ធី បានបង្ហើប និងលើកសរសើរពីអាវុធពិសេសរបស់ ឡៅ ចន្ទ្រា មុនប៉ះគ្នាជាថ្មីលើសង្វៀនប្រដាល់ បាយ័ន។ ជើងខ្លាំងកំពុងស្ថិតនៅក្នុងបេះដូងអ្នកគាំទ្ររូបនេះបញ្ជាក់ថា សិស្សគុនក្លិប បញ្ជាការដ្ឋានទ័ពពិសេស ល្អឡាំ ពូកែឆក់វាយកែង និងជង្គង់បោះច្បាស់។

ថៃ រិទ្ធី៖ “ខ្ញុំស្រលាញ់បច្ចេកទេសគាត់ ព្រោះគាត់ជាអាយដលមួយរូបរបស់ខ្ញុំដែរ។ ខ្ញុំមើលឃើញគាត់វ៉ៃច្បាស់ៗ ពិសេសទាញដៃទម្លាក់វ៉ៃកែង។ ហើយនឹងជង្គង់បោះរបស់គាត់តែម្ដង។ តាមពិតទៅខ្ញុំនិងគាត់នៅក្រោមសង្វៀននិយាយគ្នាធម្មតា រាប់អានគ្នាដូចបងប្អូន។ ប៉ុន្តែគ្រាន់តែលើសង្វៀន ពួកយើងប្រកួតអស់ពីសមត្ថភាព។”

យ៉ាងណាក្ដី កូនសិស្សលោកគ្រូ ធន់ សុភា និងជាកីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា អះអាងថា ខ្លួនបានត្រៀមការហ្វឹកហាត់រួចរាល់ និងខិតខំធ្វើឲ្យបានល្អបំផុត ដើម្បីការពារជ័យជម្នះរបស់ខ្លួនបន្តទៀត។

សូមរម្លឹកថា ឈួន រិទ្ធី បានផ្ដួល ឡៅ ចន្ទ្រា ក្នុងទឹក៣ ថ្មីៗកន្លងទៅនេះ។ នាថ្ងៃអាទិត្យ ទី២៩ ខែសីហា សង្វៀនបាយ័ន បានរៀបចំឲ្យពួកគេប៉ះគ្នាសារជាថ្មី ក្នុងជំនួបសងសឹកដើម្បីដណ្ដើមប្រាក់លានបន្ថែមលើតម្លៃខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here