ហាមហើយតែមិនស្តាប់! ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន និងពិន័យម្នាក់១លានរៀល ចំពោះមនុស្ស៧នាក់ ដែលប្រមូលផ្តុំគ្នាលេងបៀរ

0
214

(ខេត្តស្ទឹងត្រែង)៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ថ្ងៃ២៧ សីហានេះ បានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយក្រុមការងារអនុវត្តច្បាប់ថ្នាក់ខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ) ល្មើសនិងវិធានការរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចដកហូតវត្ថុតាងមួយដូចជា៖ បៀរចំនួន ០២ហ៊ូរ និង កម្រាលផួយពីរផ្ទាំង។
ប្រភពពីសមត្ថកិច្ចខេត្តស្ទឹងត្រែង ឱ្យដឹងថា ជនសង្ស័យត្រូវបានផាកពិន័យក្នុង ០១នាក់ ចំនួន ១,០០០,០០០រៀល។ ជនសង្ស័យមាន៧នាក់៖
១/ ឈ្មោះ ឃុន ឡៃភួង ភេទស្រី អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
២/ ឈ្មោះ ស ម៉ុម ភេទ ស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៣/ ឈ្មោះ កែវ សុថៃ ភេទ ស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៤/ ឈ្មោះ អី នី ភេទប្រុស អាយុ ៤៦ ឆ្នាំមានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៥/ ឈ្មោះ ស្រី តុប ភេទស្រី អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៦/ ឈ្មោះ អូន ស្រីណា ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៧/ ឈ្មោះ អ៊ុល សុប៊ិន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ប្រភពដដែលបន្តថា បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here