Pacquiao ថា ចំណុច នេះ ទើប ធ្វើ ឱ្យលោក ចាញ់ Ugas ដែល ជា ដៃ គូ ស្រួល វៃ បំផុត

0
148

Manny Pacquiao នៅ មិន ទាន់ អស់ ចិត្ត ចំពោះ ការ ប្រកួត ដែល រូបគេ ចាញ់ កីឡាករ គុយបា Yordenis Ugas កាល ពី សប្ដា៍ មុន នោះ ទេ។

កំពូល អ្នក ប្រដាល់ ហ្វីលីពីន កំពុង សម្រាក ព្យាបាល របួស មុខ ដែល ត្រូវ ដេ ៥ ថ្នេ របស់ ខ្លួន នៅ ផ្ទះ ក្នុង ប្រទេស អាមេរិក នៅ ឡើយ ទេ។ តែ Pacquiao ក៏ បាន បង្ហើប ពី គម្រោង ចង់ ប្រកួត ម្ដង ទៀត ជាមួយ Ugas នៅ ខែ មករា ដើម ឆ្នាំ ២០២២ ផង ដែរ។ កីឡាករ វ័យ ៤២ ឆ្នាំ បញ្ជាក់ ថា ៖ “បាទ ខ្ញុំ អាច ត្រលប់ មក វិញ បាន នៅ ខែ មករា ខ្ញុំ នឹង ចាំ មើល ជាក់ ស្ដែង ពី វា។ ខ្ញុំ ដឹង ថា ខ្ញុំ អាច ប្រកួត ម្ដង ទៀត បាន ប្រសិន បើ ខ្ញុំ ចង់ វា មិន មាន បញ្ហា នោះ ទេ”។ ស្រប ពេល Ugas វិញ ក៏ ធ្លាប់ បញ្ជាក់ ហើយ ថា រូបគេ ស្វាគមន៍ ការ សងសឹក គ្រប់ ពេល។

ការ ចង់ ប្រកួត ម្ដង ទៀត នេះ ដែរ ក៏ ព្រោះ តែ Pacquiao គិត ថា ខ្លួន បាន បរាជ័យ ក្រោម ថ្វី ដៃ របស់ កីឡាករ ដែល ខ្លួន គិត ថា ងាយ ស្រួល វាយ បំផុត។ ម្ចាស់ ជើង ឯក ច្រើន ខ្សែ ក្រវ៉ាត់ រូប នេះ និយាយ ថា ៖ “ខ្ញុំ គិត ពី ការ ប្រកួត ព្រោះ ខ្ញុំ មិន អាច ជឿ បាន ថា ដៃ គូ ដែល ងាយ ស្រួល វាយ បំផុត របស់ ខ្ញុំ អាច ធ្វើ បាន នោះ ទេ។ គាត់ គួរ តែ មិន អាច ប៉ះ ខ្ញុំ ផង។ ពេល ខ្ញុំ ផ្លាស់ ទី (មក ស្ដាំ) ខ្ញុំ នឹង មិន ត្រូវ អី ទេ។ អ្នក ដឹង ថា ខ្ញុំ អាច ផ្លាស់ ទី យ៉ាង ណា ហើយ អ្នក ធ្លាប់ បាន ឃើញ ជា ច្រើន ដង ហើយ។ Ugas វាយ តែ ១ ក្បាច់ ទេ ហើយ ខ្ញុំ គួរ តែ ងាយ ស្រួល ក្នុង ការ ផ្លាស់ ទី ណាស់។ តែ ខ្ញុំ មិន អាច ធ្វើ វា បាន ក្នុង ការ ប្រកួត នេះ ជើង របស់ ខ្ញុំ មិន ដំណើរ ការ សោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here